ក្រសួងសេដ្ឋកិច្ចអាមេរិកបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេស វេណេហ្សុ៊យអេឡា ក្នុងនោះមានមន្ត្រី៨រូប ក្នុងប្រទេសនេះត្រូវបានបង្កកប្រាក់នៅ អាមេរិក ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែល រងការដាក់ទណ្ឌកម្មនោះក៏មានប្អូនប្រុស អតីតប្រធានាធិបតី Hugo Chavez ផង ដែរ។
ការសម្រេចខាងលើកើតឡើងក្រោយមួយថ្ងៃពេលក្រសួងសេដ្ឋកិច្ចអាមេរិកបានសម្រេចបញ្ចូលប្រធានាធិបតីវេណេហ៊្សុយអេឡា លោក Nicolas Maduro ក្នុងបញ្ជីខ្មៅដែលត្រូវរដ្ឋាភិបាលអាមេរិកហាមចូលទឹកដីអាមេរិក។ ជាមួយគ្នានោះបណ្តាក្រុមហ៊ុនអាមេរិកត្រូវបានហាមប្រាមរកសុីជា មួយមន្ត្រីក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក។ កាលពីថ្ងៃទី២៧ ខែកក្កដា អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើមន្ត្រីវេណេហ្សុ៊យ អេឡា១៣រូបផងដែរ ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្នុងប្រទេស។
នៅពេលនេះដែរសេតវិមានមិនទាន់ សម្រេចថាតើត្រូវដាក់ទណ្ឌកម្មទៅលើវិស័យ ប្រេងរបស់វេណេហ្ស៊ុយអេឡាដែរឬទេ។ ប្រេងគឺជាប្រភពចំណូលដ៏សំខាន់បំផុត សម្រាប់សេដ្ឋកិច្ចជាតិវេណេហ្សុ៊អេឡា រហូតដល់៩៦ភាគរយ។
កន្លងមកក្រសួងការបរទេសក៏បានស្នើដល់សហគមន៍អន្តរជាតិបញ្ចប់សកម្មភាពប្រឆាំងរដ្ឋាភិបាលទីក្រុងដាម៉ាកាស ឬ ជំរុញឲ្យមានការបះបោរ ដើម្បីលុបចោល របបដឹកនាំបច្ចុប្បន្ននៅវេណេហ្សុ៊យអេឡា។
រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់ រដ្ឋាភិបាលបរទេសដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះធ្វើឲ្យសង្គមវេណេហ្សុ៊យអេឡាត្រូវបែកបាក់៕ ម៉ែវ សាធី