ខេត្តស្ទងគ្រែង៖ នៅរសៀលថ្ងៃទី១៦ ខែសីហា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និង កងកម្លាំងខេត្តស្ទឹងត្រែង ។
នៅក្នុងពេលចាប់ផ្ដើមនៃការសំណេះសំណាល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជោគ ជ័យក្នុងការចរចារជាមួយប្រទេសឡាវកាលពីថ្ងៃទី ១២ ខែ សីហា កន្លងទៅនេះ ដែលភាគីឡាវបាន យល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាដោយសន្តិវិធី ដែលបានបញ្ជៀសសង្គ្រាមទាំងស្រុង។ កម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំមកហើយ គឺយើងមិនចង់ឃើញសង្គ្រាមតទៅទៀតទេ។ ភាពទន់ ភ្លន់ប្រកបដោយគុណធម៍របស់សម្តេចតេជោ គឺធ្វើអោយនាយករដ្ឋមន្រ្តីឡាវទទួលយល់ព្រមទាំងស្រុង។
ទន្ទឹមនឹងជោគជ័យនៃដំណោះស្រាយខាងលើនេះហើយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត កងពលតូចថ្មើរជើងថ្មីលេខ១២៨ ដើម្បីពង្រឹងបន្ថែមនូវការពារបូរណភាពទឹកដី និងថែរក្សានូវសុវត្ថិ ភាពជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាពិសេសបងប្អូនដែលរស់នៅតាមព្រំដែនកម្ពុជា-ឡាវ និងវៀត ណាម។ ប៉ុន្តែទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋបន្តមានទំនាក់ទំនងល្អជាមួយប្រទេសឡាវ និងប្រទេស ជិតខាងកុំអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាង។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណបងប្អូនខេត្តស្ទឹងត្រែង ដែលបានបោះឆ្នោតអោយគណបក្ស ប្រជាជនឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ។ សូមអាជ្ញាធរខិតខំបម្រើនិងផ្តល់ នូវសេវាតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋអោយបានល្អ និងឆាប់រហ័ស។ ទន្ទឹមនឹងនេះ មន្ត្រីរបស់ យើងត្រូវដើរអោយទាន់បច្ចេកវិទ្យា មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមពេក ទោះបីជាមន្ត្រីចាស់មែន តែត្រូវ សិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗថែមទៀតដើម្បីបំពេញនូវសេចក្តីត្រូវការចាំបាច់ក្នុងការបំពេញការងារអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់។ ទន្ទឹមនឹងនេះដែរ មន្ត្រីរបស់យើងត្រូវចេះធ្វើការជាមួយយុវជន ជាពិសេសយើងអាចផ្ដល់នូវឱវាទដល់ពួកគេ ហើយក៏ត្រូវចេះទទួលនូវគំនិតយោបល់ថ្មីៗពីយុវជន ផងដែរ ទោះបីខុសឬត្រូវក្តីគឺត្រូវទទួលយកមកគិតពិចារណា ទោះបីមិនត្រូវពេលនេះមែន តែអាចត្រូវ នៅពេលក្រោយ ។ មានតែយុវជនទេ ទើបដឹងច្បាស់ថាពួកគេត្រូវការ និងចង់បានអ្វី។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបផងដែរថា សម្តេចនឹងអញ្ជើញជួបសំណេះសំណាលសួរ សុខទក្ខក្មួយៗកម្មករកម្មការនីរោងចក្រនៅពេលខាងមុខនេះ ដើម្បីស្វែងយល់ពីសុខទុក្ខផ្ទាល់ ព្រមទាំង កិច្ចគាំពារ និងការយកចិត្កទុកដាក់នានារបស់ក្រុមហ៊ុនមកលើកម្មករ។ សម្តេចតេជោ តែងតែគិតជានិច្ច ចំពោះសុខទុក្ខក្មួយៗកម្មករ កម្មការនី។
មុននឹងបញ្ចប់ពិធីសំណេះសំណាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់មន្រ្តីរាជការទាំងអស់ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបានអបអរសាទរចំពោះ សមទ្ធិផលជាច្រើនដែលបានកើតឡើងនៅក្នុងខេត្តស្ទឹងត្រែង។ ជោគជ័យទាំងអស់នេះគឺបានកើតឡើង ដោយការការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់គ្នា៕