ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង

ចែករំលែក៖

មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនបាន ជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដោយសន្យា បង្កើនកិច្ចសហការគ្នាដើម្បីដោះស្រាយ កម្មវិធី មីស៊ីលនិងបរមាណូ របស់កូរ៉េខាង ជើង ដែលកំពុងតែមានវិវាទ ។

តាមប្រភពព័ត៌មានពី ការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាខាងលើ ប្រធានាធិប តី Moon Jae in និងសមភាគីជប៉ុន លោក ស៊ីនហ្សូ៊ អាបេ បានព្រមព្រៀងគ្នា សហការ​ដោះស្រាយ វិបត្តិនៅកូរ៉េខាងជើង ក្នុងនោះមានទាំងការគំរាមវាយប្រហារទៅលើទីតាំងរបស់អាមេរិកផងដែរ។

នៅក្នុងឱកាសនោះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា ស្តីពីអំពីគោលនយោបាយ ដាក់គំនាបទៅលើទីក្រុងព្យុងយ៉ាងឲ្យបោះបង់កម្មវិធីបរមាណូនិងមីស៊ីល ឆ្ពោះទៅរក ឧបទ្វីបគ្មានបរមាណូ។

នៅថ្ងៃទី២៥ ខែសីហានោះដែរ ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide suga បានប្រកាសថា រដ្ឋា ភិបាលទីក្រុងតូក្យូ នឹងបន្ថែមទណ្ឌកម្មទៅលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលនិងបរមាណូ ក៏ដូចជាបញ្ហាពលរដ្ឋជប៉ុន ត្រូវបានកូរ៉េខាងជើង ចាប់ខ្លួនមិនទាន់បាន ដោះស្រាយ។ នៅក្នុងការដាក់ទណ្ឌកម្មថ្មីជប៉ុននឹង បង្កកទ្រព្យសម្បត្តិ ក្រុមហ៊ុនចំនួន ៦​និង បុគ្គលពីរនាក់ដែលជាប់ពាក់ព័ន្ធជាមួយកូរ៉េខាងជើង។

ការប្រកាសខាងលើ កើតឡើងក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅត្រួតពិនិត្យទីតាំងផលិតមីស៊ីល ហើយចេញបញ្ជាឲ្យ ផលិតម៉ាស៊ីន កាំជ្រួចមីស៊ីលឆ្លងទ្វីបជាបន្តទៀត។

ក្នុងថ្ងៃជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួង ឯកភាពជាតិកូរ៉េខាងត្បូង លោក Myoung Gyonបាន បញ្ជាក់ថា គោលជំហររបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង គឺរក្សាការដាក់ ទណ្ឌកម្ម សេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង ។ ពាក់ព័ន្ធនឹង តំបន់ឧស្សាហកម្មរួមកេស៊ុង លោកបញ្ជាក់ថា នឹង បើកដំណើរការឡើង វិញបើកូរ៉េខាងជើង ផ្អាកសកម្មភាពបង្កឲ្យ មានវិវាទ តែពេលនេះមិនអាចបើកដំណើរការវិញនោះទេ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងជើង បាន ចោទប្រកាន់ប្រទេសចិន និងរុស្ស៊ី ដែល ជាខ្នងបង្អែករបស់ខ្លួនថា បានគាំទ្រសហ រដ្ឋអាមេរិកដោយអះអាងថា ប្រទេសទាំង៣ នេះបានឃុបឃិតគ្នាទៅវិញទៅមកដើម្បី បង្ខូចការពិត និងដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌ប្រឆាំងនឹងក្រុងព្យុងយ៉ាងនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មាន យុនហាប់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

ប្រទេសកុម្មុយនិស្តកំពុងចាប់ដៃគ្នា អំពីការដាក់ទណ្ឌកម្មអន្តរជាតិ ដែលដឹក នាំដោយអាមេរិក សម្រាប់ កម្មវិធី នុយក្លេ អ៊ែរ និងមីស៊ីលដែលថ្មីៗនេះ ត្រូវបានគេ​គូសបញ្ជាក់ ដោយការបាញ់សាកល្បង មីស៊ីលឆ្លងទ្វីបអន្តរទ្វីប (ICBMs) នៅក្នុង​ខែកក្កដា ។

កាលពីដើមខែនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោត​ជាឯកច្ឆន្ទ ដើម្បីអនុម័តដំណោះស្រាយ មួយទៀត ដែលសំដៅកាត់បន្ថយការ នាំចេញប្រចាំឆ្នាំរបស់កូរ៉េខាងជើង ឲ្យបាន មួយភាគបី ដែលជាផ្នែកមួយរបស់ក្រុង ព្យុងយ៉ាង យកទៅអភិវឌ្ឍកម្មវិធីអាវុធ របស់ខ្លួន ៕ ម៉ែវ សាធី


ចែករំលែក៖