មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនបាន ជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដោយសន្យា បង្កើនកិច្ចសហការគ្នាដើម្បីដោះស្រាយ កម្មវិធី មីស៊ីលនិងបរមាណូ របស់កូរ៉េខាង ជើង ដែលកំពុងតែមានវិវាទ ។
តាមប្រភពព័ត៌មានពី ការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាខាងលើ ប្រធានាធិប តី Moon Jae in និងសមភាគីជប៉ុន លោក ស៊ីនហ្សូ៊ អាបេ បានព្រមព្រៀងគ្នា សហការដោះស្រាយ វិបត្តិនៅកូរ៉េខាងជើង ក្នុងនោះមានទាំងការគំរាមវាយប្រហារទៅលើទីតាំងរបស់អាមេរិកផងដែរ។
នៅក្នុងឱកាសនោះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា ស្តីពីអំពីគោលនយោបាយ ដាក់គំនាបទៅលើទីក្រុងព្យុងយ៉ាងឲ្យបោះបង់កម្មវិធីបរមាណូនិងមីស៊ីល ឆ្ពោះទៅរក ឧបទ្វីបគ្មានបរមាណូ។
នៅថ្ងៃទី២៥ ខែសីហានោះដែរ ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide suga បានប្រកាសថា រដ្ឋា ភិបាលទីក្រុងតូក្យូ នឹងបន្ថែមទណ្ឌកម្មទៅលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលនិងបរមាណូ ក៏ដូចជាបញ្ហាពលរដ្ឋជប៉ុន ត្រូវបានកូរ៉េខាងជើង ចាប់ខ្លួនមិនទាន់បាន ដោះស្រាយ។ នៅក្នុងការដាក់ទណ្ឌកម្មថ្មីជប៉ុននឹង បង្កកទ្រព្យសម្បត្តិ ក្រុមហ៊ុនចំនួន ៦និង បុគ្គលពីរនាក់ដែលជាប់ពាក់ព័ន្ធជាមួយកូរ៉េខាងជើង។
ការប្រកាសខាងលើ កើតឡើងក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅត្រួតពិនិត្យទីតាំងផលិតមីស៊ីល ហើយចេញបញ្ជាឲ្យ ផលិតម៉ាស៊ីន កាំជ្រួចមីស៊ីលឆ្លងទ្វីបជាបន្តទៀត។
ក្នុងថ្ងៃជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួង ឯកភាពជាតិកូរ៉េខាងត្បូង លោក Myoung Gyonបាន បញ្ជាក់ថា គោលជំហររបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង គឺរក្សាការដាក់ ទណ្ឌកម្ម សេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង ។ ពាក់ព័ន្ធនឹង តំបន់ឧស្សាហកម្មរួមកេស៊ុង លោកបញ្ជាក់ថា នឹង បើកដំណើរការឡើង វិញបើកូរ៉េខាងជើង ផ្អាកសកម្មភាពបង្កឲ្យ មានវិវាទ តែពេលនេះមិនអាចបើកដំណើរការវិញនោះទេ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងជើង បាន ចោទប្រកាន់ប្រទេសចិន និងរុស្ស៊ី ដែល ជាខ្នងបង្អែករបស់ខ្លួនថា បានគាំទ្រសហ រដ្ឋអាមេរិកដោយអះអាងថា ប្រទេសទាំង៣ នេះបានឃុបឃិតគ្នាទៅវិញទៅមកដើម្បី បង្ខូចការពិត និងដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌ប្រឆាំងនឹងក្រុងព្យុងយ៉ាងនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មាន យុនហាប់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
ប្រទេសកុម្មុយនិស្តកំពុងចាប់ដៃគ្នា អំពីការដាក់ទណ្ឌកម្មអន្តរជាតិ ដែលដឹក នាំដោយអាមេរិក សម្រាប់ កម្មវិធី នុយក្លេ អ៊ែរ និងមីស៊ីលដែលថ្មីៗនេះ ត្រូវបានគេគូសបញ្ជាក់ ដោយការបាញ់សាកល្បង មីស៊ីលឆ្លងទ្វីបអន្តរទ្វីប (ICBMs) នៅក្នុងខែកក្កដា ។
កាលពីដើមខែនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីអនុម័តដំណោះស្រាយ មួយទៀត ដែលសំដៅកាត់បន្ថយការ នាំចេញប្រចាំឆ្នាំរបស់កូរ៉េខាងជើង ឲ្យបាន មួយភាគបី ដែលជាផ្នែកមួយរបស់ក្រុង ព្យុងយ៉ាង យកទៅអភិវឌ្ឍកម្មវិធីអាវុធ របស់ខ្លួន ៕ ម៉ែវ សាធី