ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាស្វែងរកសន្តិភាព

ចែករំលែក៖

ស្ថានភាពវិវាទនៅតំបន់មជ្ឈិមបូព៌ា ពិតជាពិបាកក្នុងការស្វែងរកសន្តិភាពណាស់ ដោយសារប្រទេសនីមួយៗ ប្រកាន់យក ជំហររៀងៗខ្លួន មិនព្រមបន្ធូបន្ថយ។ បើទោះបីកន្លងមកមានការខិតខំជួយស្វែងរកសន្តិភាព ពីប្រមុខដឹកនាំជាច្រើន នៅជុំវិញ ពិភពលោកក្តី ក្នុងនោះមានទាំងអតីតអគ្គលេខខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន ក៏បានខិតខំណាសដែរតែគ្មានប្រសិទ្ធភាព។

នៅពេលនេះដែរ អគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់មជ្ឈិម បូព៌ា ដោយសង្ឃឹមថាអាចរកឃើញសន្តិភាពនៅក្នុងតំបន់នេះ។

អ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កំពុងធ្វើដំណើរ ទៅកាន់ប្រទេសគុយវ៉ែត អុីស្រាអែល និងប៉ាឡេស្ទីន ដោយសង្ឃឹម ថា នឹងចាប់ផ្តើមដំណើរ ការសន្តិភាពនៅ មជ្ឈិមបូព៌ាវិញ ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានលើកឡើង ថា “អគ្គលេខាធិការនឹងចាកចេញពីក្រុង ញូវយ៉កនៅថ្ងៃសុក្រ ទី២៥ ខែសីហា សម្រាប់ការធ្វើដំណើរដែលនឹងនាំលោកទៅកាន់ប្រទេសគុយវ៉ែត អុីស្រាអែល និង រដ្ឋប៉ាឡេស្ទីន ដែលជាប្រទេសកំពុងមាន វិបត្ដិច្រើន។

លោក Dujarric បានបន្ដទៀតថា លោក Guterres គ្រោងនឹងជួបជាមួយមេដឹកនាំ គុយវ៉ែតនៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ ហើយថ្លែងអំណរ គុណដល់ប្រទេសគុយវ៉ែតចំពោះ សប្បុរស ធម៌ដ៏ធំធេង របស់ខ្លួនសម្រាប់បុព្វហេតុ មនុស្សធម៌ ហើយបន្ទាប់មកលោកនឹងធ្វើ ដំណើរ ទៅកាន់ប្រទេសអុីស្រាអែល បន្ដ ទៀត៕ ម៉ែវ សាធី


ចែករំលែក៖