ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីផលិត ចែកចាយ លក់ឡេលាបស្បែកឲ្យស គ្មានច្បាប់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១០,០០នាទីព្រឹក នៅចំណុចផ្ទះលេខ ១៣០ ផ្លូវលំ ភូមិព្រែកតាពៅ៣ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្ដាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយគណៈកម្មាធិកាលេខាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ឧត្តមដេនីយ៏ត្រី ទូច យុទ្ធា ជាអនុប្រធានលេខាធិការដ្ឋានកម្លាំងមន្ទីរសុខាភិបាលខេត្ត កម្លាំង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ និង អាជ្ញាធរមូលដ្ឋាន ស្របសម្រួលនិតិវិធី និងដឹកនាំបញ្ជាដោយលោក ឯក សុនរស្មី ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មេាះឆេង ស្រីរត្ន័ ភេទស្រី អាយុ ៣២ឆ្មាំ នៅភូមិកើតហេតុខាងលើ ។

វត្ដុតាងដកហូតរួមមាន៖

១_បញ្ជីលេខទូសព្ទ័ទំនាក់ទំនងទិញឡេ ទៅបណ្ដាខេត្តចំនួន២៤ សន្លឹល ។

២_សៀវភៅលេខទូរសព្ទ័១ក្បាល

៣_ប្រអប់ឡេទទេlove Riya ចំនួន ៥៧៦ ប្រអប់ ទំងន់៥៧ kg

៤_ឡេលាបស្បែកឲ្យសរ love Riya ចំនួន៧៣ប្រអប់ ទំងន់៤៣kg ។

៥_ម្សៅបំបាត់មុន បំបាត់ជាំស ចំនួន ៣៨ កំប៉ុង ទម្ងន់១៨ kg។

៦_white secret ចំនួន២៥ ទម្ងន់ ២៥kg ។

៧_Hebal lightening ១៣ជួរ ៧៨០g ។

៨_ម្សៅpop ១៣ប្រអប់ ទម្ងន់៣ kg ។

៩_vaselin ២៦ដប ១៥kg ។

១០_milke essential ៦៥កញ្ចប់ ៤kg

១១_campoundketoco ១៣ ប្រអប់ ៥kg

១២_Ani mete ១៣ កំប៉ុង ២,៥kg ។

១៣_thanh Thai ៤ ប្រអប់១kg

១៤_deda ៧៦ ប្រ

១៥_Dedo ចំនួន៧៦ប្រអប់= ២២kg

១៦_fluocinonide ornament ចំនួន១៥ ប្រអប់ =៥kg

១៧_compound Ketoconazole cream (HD) ចំនួន២៦ប្រអប់=៣kg

១៨_scacare ២៦ប្រអប់=០,៧kg

១៩_BoDela &Trenleangda ចំនួន ៨០ប្រអប់=២kg

២០_snBeauty =៩៦ប្រអប់=១៤kg

២១_ម្សៅលាបមុខរូបផ្កាកូលាប ខ្លងស ចំនួន៥៣៣ ប្រអប់=២៦kg

២២_ម្សៅលាបមុខ ក្លងពណ៌ផ្ទៃមើឃ ចំនួន៣០០ ខ្លង=១២kg

២៣_love Riya ចំនួន៣៥ កំប៉ុង =៤០០kg

២៤_២៤kម៉ាសមុខ ចំនួន៩ប្រអប់ =៥kg

២៥_laneige ចំនួន ២១ប្រអប់=៤kg.

២៦_ផលិតផលខាត់ស្បែក៦មុខចំនួន ១១កញ្ចប់=៦kg

២៧_janako mascara ចំនួន ២១បំពង់ =២១០g

២៨_M A C trip14warm eyes ចំនួន ៤ ប្រអប់=៥៦០kg

២៩_l knew ចំនួន៥ ប្រអប់ =១kg

៣០_ម្សៅលាបមុខខ្លងផ្កាឈូក ចំនួន ១០ ខ្លង=៥០០g

៣១_vanilla ចំនួន១៣ប្រអប់=3kg  ។​

ក្រោយពីបញ្ចប់ការឆែកឆេរ លោកព្រះរាជអាជ្ញារង សម្រេចប្រគល់វត្ថុតាងធ្ មិងម្ចាស់ផ្ទះឈ្មេាះ ឆេង ស្រីរត្ន័ឃាត់ទុកនៅទីតាំងរបស់លេខាធិការដ្ឋានក្រសួងមហាផ្ទៃ បណ្ដេាះអាសន្នដើម្បីកសាងសំនុំរឿងតាមនីតិវិធី ៕

 


ចែករំលែក៖