ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអង់គ្លេសរាប់រយនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែ «ផ្សែងអ័ព្ទ» យ៉ាងអាថ៌កំបាំង

ចែករំលែក៖

កាលពីថ្ងៃទី២៨ ខែសីហា មន្ត្រីសុខាភិបាល អង់គ្លេសបានបញ្ជាក់ថា មានបញ្ជាក់យ៉ាងចម្លែកបានធ្វើឲ្យ ពលរដ្ឋរាប់រយនាក់ត្រូវ បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ បញ្ជាក់នោះត្រូវបានគេសង្ស័យថា បែកធ្លាយសារធាតុគីមី។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលរដ្ឋដល់ទៅ២៣៣នាក់ រស់នៅតាមបណ្តោយឆ្នេរសមុទ្រ Sussex នៅភាគខាងត្បូងប្រទេសអង់គ្លេស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយរមាស់ភ្នែក និងបំពង់ក ក្រោយពេល ផ្សែងអ័ព្ទសង្ស័យថា ជាសារធាតុគីមីគ្រប់ដណ្តប់នៅទីនោះ។

កន្លងមក មន្ត្រីក្នុងតំបន់ក៏បានជម្លៀសពលរដ្ឋ តាមឆ្នេរសមុទ្រ ក្រោយទទួលបានព័ត៌មាន ថា មានមនុស្ស៥០នាក់នៅឆ្នេរសមុទ្រ Birling Gap រមាស់ភ្នែក ពិបាកដកដង្ហើម ក្រោយផ្សែងអ័ព្ទបង្ហាញខ្លួន។

បច្ចប្បន្ន ប៉ូលិស បានបិទឆ្នេរសមុទ្រខាងលើ ក៏ដូចជាផ្លូវចូលទៅកាន់ឆ្នេរសមុទ្រនោះ ហើយអំពាវនាវដល់ពលរដ្ឋ ឲ្យស្នាក់នៅក្នុងផ្ទះ ហើយចៀសឲ្យឆ្ងាយពីតំបន់ឆ្នេរសមុទ្រខាងលើ។

ប៉ូលិសបានបញ្ជាក់ថា បញ្ជាក់ខាងលើ អាច ត្រូវខ្យល់បកមកពីសមុទ្រ ។ នៅពេលនេះ ប៉ូលិសមិនទាន់អាចបញ្ជាក់ពីប្រភពច្បាស់លាសនៅឡើយទេ ៕ ម៉ែវ សាធី


ចែករំលែក៖