ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសខៀវសាន សាណា បាញ់សម្លាប់ខ្លួនឯងក្រោយពីបាញ់សម្លាប់ប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ មានការណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីរាត្រីថ្ងៃទី២៧ សីហានេះ បន្ទាប់ពីមានករណីបុរសម្នាក់បាញ់សម្លាប់ភរិយា ហើយបាញ់សម្លាប់ខ្លួនឯង។ បុរសនោះត្រូវបានគេស្គាល់ថា ឈ្មោះខៀវ កូណែល ត្រូវជាបងប្រុសបង្កើតពិធីការិនីខៀវសាន សាណា ដែលទើបរៀបការបានជាង៣ខែ។

ករណីនេះបានកើតឡើងនៅវេលាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។អំពើឃាតកម្មនេះត្រូវបានសមត្ថកិច្ចបញ្ជាក់អះអាងបឋមថា ផ្ទុះការបាញ់ប្រហារ ដោយសារតែខាងប្រុស ប្រច័ណ្ឌភរិយា ហើយដោយមានជម្លោះជាមួយនឹងគ្នាខ្លាំងៗផង ក៏បាញ់សម្លាប់ភរិយានៅនឹងកន្លែងតែម្ដង។ លោក ខៀវ កាណែល មានតួនាទីជាអនុប្រធានការិយាល័យគណនេយ្យ និងជាជំនួយការផ្ទាល់នាយឧត្តមសេនីយ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នពេញ។

លោកខៀវ កូឡា ត្រូវជាឪពុកខៀវសាន សាណា និងជាឪពុកជនរងគ្រោះបានប្រាប់ថា លោកអធ្យាស្រ័យសុំមិនបកស្រាយអ្វីទាំងអស់ចំពោះការស្លាប់កូនប្រុសបង្កើត និងកូនប្រសារ ព្រោះពេលនេះក្រុមគ្រួសារកំពុងតែមានទុក្ខក្រៀមក្រមយ៉ាងខ្លាំង។

ពេលនេះ សពលោកខៀវ កូណែល និងភរិយាតម្កល់ធ្វើបុណ្យនៅវត្តស្រះចក នឹងត្រូវបូជានៅថ្ងៃពុធ ទី៣០ ខែសីហា ដោយមានការចូលរួមពីសំណាក់នាយកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលត្រូវពូរបស់សព៕ វឌ្ឍនា


ចែករំលែក៖