ក្រុមហ៊ុន Acer បានបង្កើតកាមេរ៉ាអាចថតវីដេអូ 360 ដឺក្រេជាមួយកាមេរ៉ាថ្មីចំនួនពីរម៉ូដែល និងក្នុងចំនោមនោះប្រើសម្រាប់ដាក់ក្នុងឡាន។ Acer Holo360 គឺជាកាមេរ៉ា 360 ដឺក្រេ ទំហំប៉ុនស្មាតហ្វូន និងដំនើរការដោយ Qualcomm Snapdragon 625 ។ កាមេរ៉ាភ្ជាប់ដោយប្រព័ន្ធ LTE មកជាមួយអេក្រង់ទំហំ 3 អ៊ីញ និងអាចថតវីដេអូ 4K 360 ដឺក្រេ។ វាក៏ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 ធ្វើឱ្យអ្នកប្រើងាយស្រួលចែករំលែកវីដេអូរបស់ពួកគេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
កាមេរ៉ាផ្សេងទៀតដែលក្រុមហ៊ុន Acer បានប្រកាសនោះគឺ Vision360 ដែលជាកាមេរ៉ាមួយដែលត្រូវបានរចនាឡើងជាកាមេរ៉ាទំនើបបំផុត។ កាមេរ៉ា Vision360 ត្រូវបានរចនាឡើងដើម្បីថតវីដេអូគ្រប់ជ្រុងនៃរថយន្តរបស់អ្នក ក្នុងពេលប៉ះទង្គិចគ្នានៅកំរិត 4K ហើយបន្ទាប់មកបង្ហោះវីដេអូនោះទៅ the cloud ដោយមានកូអរដោនេ GPS និងល្បឿន។ ប្រសិនបើរថយន្តនៅចតស្ងៀម ហើយត្រូវបុក (និយាយនៅកន្លែងចតឡាន) កាមេរ៉ា Vision360 នឹងធ្វើសកម្មភាពថតសកម្មភាព និង ផ្ញើរសារទៅទូរស័ព្ទរបស់ម្ចាស់ឡានដែលបានភ្ជាប់ជាមួយកាមេរ៉ានេះ ។
កាមេរ៉ា Vision360 ក៏អាច support ការមើលពីចម្ងាយ និងទីតាំងតាមដាន (ដើម្បីជួយអ្នកស្វែងរកឡានរបស់អ្នកនៅចំណត) ហើយអ្នកប្រើនឹងអាចមើលវីដេអូត្រឡប់មកវិញតាមរយៈកាស VR របស់ក្រុមហ៊ុន Acer បានផងដែរ។ កាមេរ៉ា Holo360 នឹងលក់ក្នុងតម្លៃ 429 ដុល្លារ នៅពេលវាចេញលក់នៅខែវិច្ឆិកា ចំណែកឯកាមេរ៉ា Vision360 នឹងចេញលក់ក្នុងតម្លៃ 349 អឺរ៉ូ (414 ដុល្លារ) នៅពេលវាចេញលក់នៅចុងឆ្នាំនេះ នៅប៉ែកអឺរ៉ុប៕ ហេង លក្ខិណា