ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបោះឆ្នោតប្រធានាធិបតីកេនយ៉ា ត្រូវតុលាការកំពូលសម្រេចលុបចោល

ចែករំលែក៖

ដោយសារតែមានវិវាទ រវាងគណបក្សប្រឆាំង នឹងគណបក្សកាន់អំណាច នៅថ្ងៃទី១ ខែកញ្ញា តុលាការកំពូលរបស់ប្រទេសកេនយ៉ា បានសម្រេចលុបចោល លទ្ធផលបោះឆ្នោតប្រធានាធិបតីដែល ជ័យជំនះទៅឲ្យប្រធានាធិបតីផុតអាណត្តិគឺលោកយូរូកេនយ៉ាតា។

តាម លទ្ធផលបោះឆ្នោតប្រកាសនៅថ្ងៃទី១១ សីហា លោកប្រធានាធិបតីអស់អាណត្តិ យូរូកេនយ៉ាតា ទទួលជ័យជំនះជាមួយនឹងសំឡេងគាំទ្រ៥៤,៧២% គឺច្រើនជាង មេដឹកនាំបក្សប្រឆាំងតែជាង១លានសំឡេងតែប៉ុណ្ណោះ។ លោករ៉ៃឡាអូឌីហ្គា ដែលដឹកនាំបក្សប្រឆាំងរហូតមកត្រូវបានបក្សនិងសហគមន៍អន្តរជាតិលើកទឹកចិត្តឲ្យដាក់ពាក្យបណ្តឹងទៅតុលាការជាជាងដឹកនាំមនុស្សឲ្យធ្វើបាតុកម្មហិង្សាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ នៅក្រោយការប្រកាសលទ្ធផលឆ្នោតបាតុកម្មហិង្សាប្រឆាំងនឹងជ័យជំនះរបស់លោកកេនយ៉ាតាបានសម្លាប់មនុស្ស២១នាក់។កេនយ៉ានៅតែជាប់ស្នាមជានិច្ចអំពើហិង្សានៅក្រោយថ្ងៃបោះឆ្នោតនៅឆ្នាំ២០០៨ ដែលកាលណោះបានសម្លាប់មនុស្សជាង១ពាន់នាក់ និងមនុស្សជាង៦សែននាក់ ត្រូវផ្លាស់ទីដោយសារអំពើហិង្សា។

ការសម្រេចបែបនេះរបស់តុលាការទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឆាំងកេនយ៉ាបាន ។ ចំណែក គណបក្សកាន់អំណាចវិញ បានរិះគន់ការសម្រេចរបស់តុលាការកំពូលថា មានលក្ខណៈនយោបាយ ប៉ុន្តែសន្យាថានឹងទទួលធ្វើតាមការសម្រេចរបស់ស្ថាប័នច្បាប់កំពូលរបស់ប្រទេស។

តុលាការ កំពូលកេនយ៉ាបានប្រកាសចាត់ទុកជ័យជំនះរបស់លោកយូរូកេនយ៉ាតា ប្រធានាធិបតីអស់អាណត្តិថា ជាមោឃៈក្នុងហេតុផលថាការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ សីហា កន្លងទៅត្រូវបានរៀបចំឡើងដោយមិនសមស្របទៅតាមរដ្ឋធម្មនុញ្ញ។នៅនេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តអាហ្រ្វិកនិងនៅកេនយ៉ាដែលតុលាការកំពូលសម្រេចលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតី

ក្នុងសេចក្តីសម្រេចនៅថ្ងៃសុក្រចៅក្រមរបស់តុលាការកំពូលកេនយ៉ា លើកឡើងថា ចៅក្រមយល់ស្របនឹងការលើកឡើងដែលថាមានភាពខុសច្បាប់ និងភាពមិនប្រក្រតីការបានកើតឡើងបោះឆ្នោតប្រធានាធិបតី កន្លងមក។ជាលទ្ធផលតុលាការបានសម្រេចចាត់ទុកលទ្ធផលបោះឆ្នោតនៅថ្ងៃទី៨ សីហា ជាមោឃៈនិងបានបញ្ជាឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិកេនយ៉ា រៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមួយទៀត នៅក្នុងរយៈពេលយ៉ាងយូរ៦០ថ្ងៃ ចាប់ពីថ្ងៃប្រកាសសាលក្រមរបស់តុលាការ។

នៅក្នុងការសម្រេចរបស់ខ្លួនចៅក្រមតុលាការកំពូលបានស្តីបន្ទោសផងដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិកេនយ៉ា ដែលបានបរាជ័យធ្វេសប្រហែសនិងបដិសេធមិនព្រមរៀបចំការបោះឆ្នោតឲ្យសមស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស៕ ម៉ែវ សាធី


ចែករំលែក៖