ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។

ក្នុងឱកាសនោះ មានការអញ្ជើញពីសំណាក់ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងផងដែរ។

សូមបញ្ជាក់ថា លោក វរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រៃវែង ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។ ចំណែកឯ លោក ឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន ត្រូវបានតែងតាំងមុខងារជានាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕ សុខ ខេមរា


ចែករំលែក៖