ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៧ហ្វេសប៊ុកឈ្មោះ សីហា បាន ទម្លាយឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាល កំពុងតែស៊ើបអង្កេតលើករណីឃុបឃិតជាមួយបរទេសក្នុងការអនុវត្តគម្រោងផ្តួល រដ្ឋាភិបាលក្រោមចលនា «បដិវត្តន៍ពណ៌ នៅកម្ពុជា» ។
បន្ទាប់ពីបណ្តាញព័ត៌មានបានផ្សព្វផ្សាយអំពីជនសង្ស័យសំខាន់ៗដែលជាមេដឹកនាំរបស់បក្សសង្គ្រោះជាតិដែលអាចនឹងត្រូវចាប់ខ្លួនពាក់ព័ន្ធទៅនឹងការផ្សំគំនិតជាមួយលោក កឹម សុខា អំពីគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ហើយត្រូវខាងអយ្យការអមតុលាការបានចោទប្រកាន់ថា ជាអំពើក្បត់ជាតិនោះមក គឺមានមេដឹកនាំ និងសកម្មជនមួយចំនួនក៏បាននាំគ្នារត់គេចខ្លួនចេញទៅក្រៅប្រទេសរួចហើយ។ បើតាមការបង្ហើបឱ្យដឹងពីអាជ្ញា ធររាជធានីភ្នំពេញគឺតុលាការនឹងចេញដីកា នាំខ្លួនមេដឹកនាំមួយចំនួនដែលជាមនុស្សជំនិតរបស់លោក កឹម សុខា ក្នុងនោះជនសង្ស័យដ៏សំខាន់មួយដែលជាសាក្សីក្នុងសំណុំរឿងដ៏ធំរបស់លោក កឹម សុខា ដែល នឹងត្រូវបន្តស្រាវជ្រាវរកជនពាក់ព័ន្ធដូចជា កូនស្រីលោក កឹម សុខា លោក ហ៊ីង សុខ សាន្ត ព្រមទាំងជនមួយចំនួនទៀតដែល ធ្លាប់បានទៅរៀននៅប្រទេសឥណ្ឌូនេសុី ។
បើតាមប្រភពពីអ្នករស់នៅជិតខាង ដែលជិតស្និទ្ធជាមួយលោក ហ៊ីង សុខសាន្ត បានបង្ហើបឱ្យដឹងថា លោក ហ៊ីង សុខសាន្ត ព្រមទាំងក្រុមគ្រួសារបានចាក់សោបិទទ្វារ ផ្ទះ ហើយបានរត់គេចខ្លួនយ៉ាងប្រញាប់ ប្រញាល់កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះឆ្លងទៅកាន់ប្រទេសថៃ ។
យោងតាមមិត្តភក្តិជិតស្និទ្ធដែលបាន និងកំពុងចូលរួមក្នុងចលនាយុវជនជាមួយ ហ៊ីង សុខសាន្ត បានបញ្ជាក់ឱ្យដឹងថា តាំងពីចូលរួមចលនាយុវជនជាមួយគណបក្សសង្គ្រោះជាតិលោក ហ៊ីង សុខសាន្ត ជា មនុស្សជំនិតបំផុតរបស់ កឹម មនោវិទ្យា ហើយក៏ជាអ្នកដឹកនាំក្រុមយុវជនបក្ស សង្គ្រោះជាតិ១៥នាក់ទៅរៀនសូត្រអំពីការធ្វើបដិវត្តន៍ពណ៌ពីអង្គការCANVAS នៅ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។ ម្យ៉ាងវិញទៀតតាមរយៈយុវជនមួយរូបក្នុងចំណោម១៥នាក់ដែលបានរត់គេចខ្លួនក្រោយទទួលការណែនាំពី ហ៊ីង សុខសាន្ត បានប្រាប់ឱ្យដឹងថា ហ៊ីង សុខសាន្ត និងក្រុម គ្រួសារបានមកដល់ប្រទេសថៃដោយសុវត្ថិភាព ហើយពួកខ្លួនក៏នឹងជួបគាត់ដើម្បីទទួល ការណែនាំបន្ត ។
ចំណែកឯ កឹម មនោវិទ្យា ដែលជាកូន ស្រីរបស់លោក កឹម សុខា ក៏មិនទាន់ហ៊ានវិលត្រឡប់មកប្រទេសកម្ពុជាវិញដែរនេះបើតាមការឱ្យដឹងពីអង្គរក្សផ្ទាល់របស់លោក កឹម សុខា ដែលជាមនុស្សក្នុង កូតាគណបក្ស សម រង្ស៊ី។ ជារួមក្រោយពី លោក កឹម សុខា ត្រូវបានចាប់ខ្លួនប្រភពផ្ទៃ ក្នុងគណបក្សសង្គ្រោះជាតិក៏បានលួចបង្ហើបឱ្យដឹងផងដែរថា សមាជិកគណៈកម្មាធិការ នាយករបស់គណបក្សសង្គ្រោះជាតិកូតា បក្សសិទ្ធិមនុស្សបានរអ៊ូរទាំ មួម៉ៅដោយ បានលើកឡើងថា ពួកខ្លួនមិនគាំទ្រជាដាច់ខាតក្នុងការឱ្យលោក សម រង្ស៊ី ចូលមក ពាក់ព័ន្ធក្នុងរឿងអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនលោក កឹម សុខា ព្រោះការលូកដៃរបស់ លោក សម រង្ស៊ី អាចនឹងធ្វើឱ្យបក្សសង្គ្រោះ ជាតិត្រូវរលាយ។ ម្យ៉ាងទៀតលោក សម រង្ស៊ី ក៏គ្មានបំណងពិតប្រាកដក្នុងការជួយលោក កឹម សុខានោះដែរ ប៉ុន្តែផ្ទុយទៅវិញគឺគាត់ឆ្លៀតយករឿងនេះធ្វើជាលេសដើម្បីទាញឱ្យបរទេសជួយគិតគូររឿងគាត់មានទោសឱ្យបានចូលស្រុកវិញតែប៉ុណ្ណោះ ៕ ហេង សូរិយា