ខេត្តកោះកុង៖ ជនដៃដល់ដែលវាយ ដបឲ្យបែករួចចាក់សម្លាប់ទៅលើគូទំនាស់ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រេ្គាះ ហើយជនដៃដល់រត់គេចខ្លួនបាត់នោះឥឡូវត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយកាលពីព្រឹកថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងព្រៃស្ថិតក្នុងភូមិ ព្រែកស្វាយ សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
មន្រ្តីនគរបាលក្រុងខេមរភូមិន្ទបានឲ្យ ដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួនឈ្មោះ នួន សុធា ហៅតឿ អាយុ១៥ឆ្នាំ មុខរបរ កម្មករលីសែង ។
គួររំលឹកថា កាលពីរសៀលថៃ្ងទី៧ ខែ កញ្ញា ឆ្នាំ២០១៧ នៅក្រោយឃ្លាំងស្តុក ទំនិញអិលវីភី ស្ថិតក្នុងភូមិចាំយាម ឃុំបាក់ ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មាន ករណីទំនាស់ពាក្យសម្តីគ្នាមួយបានកើត ឡើងរវាងកម្មករលីសែងនឹងកម្មករដូចគ្នា។ ពេលនោះជនដៃដល់បានវាយបំបែកដបយកមកធ្វើជាអាវុធចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ និងបានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រេ្គាះ។ ករណី នេះក្រោយពីកើតហេតុជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ហើយទើបតែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាននៅព្រឹកថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនរងគ្រោះដែលត្រូវជនដៃដល់ចាក់ ឲ្យស្លាប់ឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំបាក់ ខ្លង ស្រុកមណ្ឌលសីមា ។
តាមសាក្សីបានអះអាងថា មុនពេលកើត ហេតុជនរងគ្រោះ និងជនដៃដល់ទំនងជាដណ្តើមអីវ៉ាន់របស់ភ្ញៀវដើម្បីលីសែង ហើយ ពេលនោះបានឈ្លោះប្រកែកគ្នាដោយពាក្យ សម្តីរហូតឈានដល់ប្រយុទ្ធគ្នាសីុសាច់ ហុតឈាម។ គ្រានោះជនដៃដល់បានយកដបវាយបំបែកធ្វើជាអាវុធចាក់ទៅលើគូ ទំនាស់បណ្តាលឲ្យមុតជ្រៅលើខ្លួននិង ក្បាលរងរបួសធ្ងន់ ហើយជនដៃដល់ក៏បាន រត់គេចខ្លួន។ ភ្លាមៗនោះដែរសមត្ថកិច្ច នគរបាលប៉ុស្តិ៍បានចុះទៅកាន់កន្លែងកើត ហេតុ គ្រាដែលជនដៃដល់គេចខ្លួនបាត់ និង ជនរងគ្រោះដេកដួលសន្លប់ស្តូកស្តឹងក្នុង ថ្លុកឈាម។ ពេលនោះសមត្ថកិច្ចបានបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត តែដោយសាររបួសធ្ងន់ពេកពេលបញ្ជូនទៅដល់មន្ទីរពេទ្យជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ៕ សហការី