ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាតាមហ្វេសប៊ុកណាត់ជួបគ្នារួមភេទបាន២ដងឪពុកខាងស្រីប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវវ័យស្រីប្រុស ស្គាល់គ្នាតាមហ្វេសប៊ុកក្រោយមកក៏បានទំនាក់ទំនងគ្នាតាមទូរស័ព្ទលក្ខណៈជាសង្សារធ្វើឲ្យអារម្មណ៍ពុះកញ្រ្ជោលរហូតណាត់ជួប នាំគ្នាចូលផ្ទះសំណាក់ ហើយបានរួមភេទ ចំនួន២ដងទើបបែកការណ៍ត្រូវឪពុកខាងស្រីប្តឹងឲ្យសមត្ថកិច្ចចាប់វាយខ្នោះតួប្រុសយកទៅសាកសួរ និងចាត់ការតាមច្បាប់ដោយហេតុថាខាងស្រីទើបមានវ័យ១៣ឆ្នាំ។

តាមសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលបាន ឲ្យដឹងថា ករណីចាប់ខ្លួនអ្នកទោសស្នេហា នេះធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅ ភូមិបារាជ ឃុំស្វាយជ្រំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្តថា ក្មេងស្រីរងគ្រោះ ឈ្មោះ ច.ត.ស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ចាន់ ឃោសុខ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្តទៀថា កន្លងមកក្មេង ស្រីរងគ្រោះ និងជនសង្ស័យបានទាក់ទង គ្នាតាមរយៈហ្វេសប៊ុកបន្ទាប់មកបានទាក់ ទងគ្នាតាមទូរស័ព្ទក្នុងលក្ខណៈជាសង្សារ។ លុះមកដល់អំឡុងខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទីព្រឹកជនសង្ស័យបានទូរស័ព្ទ ហៅក្មេងស្រីរងគ្រោះដែលធ្វើការនៅភ្នំពេញឲ្យមកចូលរួមបុណ្យសពអ៊ំជនសង្ស័យ រហូតដល់ម៉ោង១១ព្រឹកជនសង្ស័យបាននាំក្មេងស្រីគ្រោះចូលផ្ទះសំណាក់ស្វាយជ្រំ ហើយរួមភេទបានមួយដង ។

សមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០ នាទីក្មេងស្រីរងគ្រោះបានទូរស័ព្ទហៅជន សង្ស័យឲ្យមកឌុបទៅដើរលេងនៅក្នុង ក្រុមហ៊ុន 7NG ពេលដើរលេងនោះបាននាំ គ្នាផឹកស្រារហូតដល់ម៉ោង៤និង៣០នាទី រសៀលទើបនាំគ្នាត្រឡប់មកផ្ទះឈ្មោះ ល័ក្ខ នៅភូមិព្រែក្របៅទី១ ឃុំព្រែកអំពិល ហើយបាននាំគ្នាផឹកស្រាបន្តទៀត។ ពេលនោះក្មេងស្រីរងគ្រោះស្រវឹងស្រាយ៉ាងខ្លាំងហើយនៅម៉ោង៦ល្ងាចថ្ងៃដដែលជនសង្ស័យបានឌុបនារីរងគ្រោះចូលផ្ទះសំណាក់ឡាក់គីក្នុង ភូមិបារាជ ឃុំស្វាយជ្រំ ហើយបាន រួមភេទបានសម្រេចម្ដងទៀតបន្ទាប់មកជនសង្ស័យបានឌុបនាងមកផ្ទះវិញ ។

រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀលឪពុកជនរងគ្រោះបានដឹងហេតុការណ៍នេះបានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ព្រែកអំពិល ហើយកម្លាំង នគរបាលប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនជន សង្ស័យរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ សហការី


ចែករំលែក៖