ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ១២ខែ កញ្ញា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍ ឲ្យដឹងថាលោកវរសេនីយ៍ទោ រស់ ជុក ប្រធានការិយាលយ័អភិវឌ្ឍន៍ នៅកងពល តូចលេខ៤២ កំពុងតែកៀរគរពលករ ចំណាកស្រុកនិងពលរដ្ឋនៅតាមបន្ទាត់ព្រំ ដែន ចូលទៅស៊ីឈ្នួលសម្ពាយឈើគ្រញូង នៅក្នុងទឹកដីថៃ នៃតំបន់ទិសទី២និងទិសទី៣សមរភូមិមុខ ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ការកៀរគរនេះគេមានការសង្ស័យថា បានបើកភ្លើងខៀវ ពីសំណាក់លោក វរសេនីយ៍ឯក អឿន សុធារ៉ា មេបញ្ជាការ វរៈការពារព្រំដែនលេខ៤០២ និងយោធា សឹករងផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថាលោកវរសេនីយ៍ ទោ រស់ ជុក ជាមេឈ្មួញឈើគ្រញូងដុះស្លែ ធំជាងគេនៅតំបន់ទិសទី២ និងទិសទី៣ ច្រើនឆ្នាំមកហើយដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចឈរជើងនៅទីនោះនិង អ្នកមានបុណ្យស័ក្តិនៅក្នុងខេត្តឧត្តរមាន ជ័យមួយចំនួនទើបចាប់តាំងពីលោករស់ជុក បានចាប់យកអាជីពមុខជំនួញល្មើស ច្បាប់នេះមកមិនដែលមានសមត្ថកិច្ចនៅ ក្នុងខេត្តឧត្តរមានជ័យណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយ។
ថ្មីៗនេះល្បីថាមានសមត្ថកិច្ចចុះទៅ បង្ក្រាបនិងរឹបអូសឈើគ្រញូងចំរបស់ឈ្មោះរស់ ជុក នៅក្នុងផ្ទះឈ្មោះផលក្នុង ភូមិដងទង់ សង្កាត់កូនក្រៀលប្រមាណ ជាងពីរតោនលើកដាក់លើរថយន្ដតែក្រោយ មកដឹកមកឲ្យវិញ ។
សព្វថ្ងៃនេះគេកំពុងតែល្បីតៗគ្នាថាបទល្មើសឈើគ្រញូងរបស់លោកវរសេនីយ៍ ទោ រស់ ជុក គ្មានសមត្ថកិច្ចណាហ៊ាន បង្ក្រាបឡើយទើបរងការចោទនិងសង្ស័យទៅលើលោកវរសេនីយ៍ឯកអឿន សុធារ៉ា មេបញ្ជាការវរៈការពារព្រំដែននិងខាងសឹករងថា មានការឃុបឃិតនិងបើកភ្លើងខៀវ ដល់ឈ្មួញមួយនេះប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
លោកវរសេនីយ៍ទោរស់ ជុក បានឲ្យដឹង តាមទូរស័ព្ទថា លោកទើបតែចាប់ផ្ដើម រើបៗឡើងវិញប៉ុណ្ណោះមិនទាន់ធំដុំអីទេ ។ ដោយឡែកលោក អឿន សុធារ៉ា មិន អាច រកការពន្យល់បានទេ ៕ ប៉ែន នួន