ភ្នំពេញ៖ អាកាសចរណ៍ អ៊ែមមឺរឹត ដែលជាប្រតិបត្តិករនៃ យន្តហោះប្រភេទ A380 ធំបំផុតនៅក្នុងពិភពលោក បានហោះហើរមកកាន់កម្ពុជាក្នុងគម្រប់ជើងយន្តហោះទី១០០ហើយ បន្ទាប់ពីប្រកាសហោះហើរពីឌូបៃ និងយ៉ាំងហ្គូន មកកាន់កម្ពុជា។ អាកាសចរណ៍នេះក៏នឹងផ្តល់ជូនតម្លៃដ៏ពិសេសលើសំបុត្រថ្នាក់អាជីវកម្ម និង ថ្នាក់ សន្សំសំចៃដល់អ្នកដំណើរហោះហើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងឌូបៃ ឬទិសដៅផ្សេងទៀត។
សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាធ្វើការចុះចតនៅក្នុងទីក្រុងយ៉ាំងហ្គូន ដែលជារាជធានីពាណិជ្ជកម្ម និងទីក្រុង ធំបំផុតនៃប្រទេសមីយ៉ាន់ម៉ា លោកអ្នកអាចធ្វើការទស្សនាតំបន់ទេសចរណ៍បែបសាសនា និង បុរាណ ទីកន្លែងធម្មជាតិ និង ឆ្នេរដ៏ស្រស់ស្អាត។ សម្រាប់លោកអ្នកដែលចង់បន្តធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ លោកអ្នកអាចបន្តរង់ចាំមើល ព្រះអាទិត្យរះនៅលើឆ្នេរសមុទ្រ ឬ ទទួលយកនូវបទពិសោធន៍ធ្វើដំណើរនៅលើ វាលខ្សាច់ និងទទួលទានអាហារឥតកំណត់ នៅភោជនីយដ្ឋានលំដាប់ពានរង្វាន់ Michelin នៃភោជនីយដ្ឋានកម្រិតផ្កាយ។ រីករាយជាមួយការជិះកម្សាន្ត និង ការធ្វើដំណើរសប្បាយៗនៅក្នុងសួនកម្សាន្ត បែបក្រុមគ្រួសារ ឬដើរទិញឥវ៉ាន់ នៅផ្សារមួយក្នុងចំនោមផ្សារទំនើបទាំង៩៦ ឬ ផ្សារអារ៉ាប់នៃទីក្រុងឌូបៃ។
ជើងហោះហើរប្រចាំថ្ងៃរបស់ អ៊ែមមឺរឹត ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឌូបៃ ផ្តល់ជូននូវកៅអីដែលអាចទម្រេតជាច្រើន ព្រមជាមួយការផ្តល់ជូននូវបន្ទុកទំនិញចំនួន ៤០ គីឡូក្រាម សម្រាប់អ្នកដំណើរថ្នាក់អាជីវកម្ម និង រហូតដល់៣៥ គីឡូក្រាម សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ។ អ្នកដំណើររបស់ជើងហោះហើរ អ៊ែមមឺរឹត ក៏នឹងរីករាយជាមួយ កម្មវិធីកម្សាន្តiceក្នុងយន្តហោះ ដែលមានកម្មវិធីកម្សាន្តកំពុងពេញនិយមជាង២៥០០ប៉ុស្តិ៍ មានច្រើនភាសា និង Wi-Fi ដែលដំណើរការនៅក្នុងយន្តហោះ អ៊ែមមឺរឹត។ រាល់អ្នកដំណើរអ៊ែមមឺរឹត ទាំងអស់ក៏ទទួលបានម្ហូបដ៏ឆ្ងាញ់ច្រើនវគ្គ នៅពេលកំពុងធ្វើដំណើរ។
រាល់អ្នកដំណើរដែលធ្វើការកក់សំបុត្រទៅមកពីទីក្រុងភ្នំពេញឆ្ពោះទីកាន់ទីក្រុងយ៉ាំងហ្គូន ទីក្រុងឌូបៃ និងទិសដៅ នានាផ្សេងទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុនបានផ្តល់ជូន ពិសេស លើសំបុត្រថ្នាក់អាជីវកម្ម និង សន្សំសំចៃ។ តម្លៃសំបុត្រទៅមកពីរវាងទីក្រុងភ្នំពេញនិងទីក្រុង យ៉ាំងហ្គូន ចាប់ពី ២៣៥ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង ចាប់ពី ៧៥០ ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម។ តម្លៃសំបុត្រឆ្ពោះទៅកាន់ទីក្រុងឌូបៃ ចាប់ពី៥២១ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង ១៦៤០ ដុល្លារ សម្រាប់ប្រភេទអាជីវកម្ម។ តម្លៃសំបុត្រឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបចាប់ពី ៦៤៤ ដុល្លារសម្រាប់ថ្នាក់សន្សំសំចៃ និង ២១៨៩ ដុល្លារ សម្រាប់ប្រភេទអាជីវកម្ម។ តម្លៃសំបុត្រឆ្ពោះទៅកាន់សហរដ្ឋអាមេរិកចាប់ពី ៩០៦ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង ៣៥៥៥ ដុល្លារ សម្រាប់ប្រភេទអាជីវកម្ម។ សុពលភាពនៃតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨៕ វឌ្ឍនា