ព័ត៌មានទាន់ហេតុការណ៍៖

មានសុខភាពល្អ ប្រសេីរជាងមានដុំពេជ្រសម្រាប់មនុស្សគ្រប់រូប

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិបានផ្តល់ឱវាទដល់យោធិនរបួសជំងឺនិងបុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា ដោយ លេីកឡេីងថា ” មនុស្សម្នាក់ៗ ត្រូវការ សុខភាព មានសុខភាពល្អប្រសេីរជាងមានដុំពេជ្រ” ។ លោកនាយឧត្តមសេនីយ៍ រដ្ឋ លេខាធិការ ក្រសួងការពារជាតិលេីក ឡេីងបែបនេះ ក្នុងពិធីចុះសួរសុខទុក្ខដល់យោធិនរបួស ជំងឺ នាឱកាសបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ ពិធីនេះ បានប្រព្រឹត្តនៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

លោកនាយឧត្តមសេនីយ៍បន្តទៀតថា ជានិច្ចកាលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏ដូចជាអគ្គបព្ជាាការ កងយោធពលខេមរភូមិន្ទតែងតែយកចិត្ត ទុកដាក់ចំពោះសុខទុក្ខ យោធិនរបួស ជំងឺ គ្រប់ពេលវេលា ព្រមទាំងជូនពរដល់អ្នក របួស ជំងឺ ឆាប់ជាសះស្បេីយ វិលត្រឡប់ ទៅកាន់លំនៅឋាន កងឯកភាព ជួបជុំ គ្រួសារ និងមិត្តរួមអាវុធប្រកបដោយក្តីសុខ នាឱកាសបុណ្យភ្ជុំបិណ្ឋ នឹងឈានមក ដល់នាពេលខាងមុខនេះ។

លោកនាយឧត្តមសេនីយ៍បព្ជាាក់បន្តទៀតថា ប្រទេសបានសុខស្ងប់ក្នុង សន្តិភាព ដ៏កម្រសម្រាប់ព្រះរាជាណាចក្រមួយនេះ ក្នុងអំឡុងបច្ចុប្បន្ន ធ្វេីឱ្យមានកំណេីន សេដ្ឋកិច្ច ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាព ជីវភាពរស់នៅថ្កុំថ្កើង ។ បច្ចុប្បន្នស្ទេីរ គ្រប់គ្រួសារមានម៉ូតូ រថយន្ត រហូតមានអ្នក ខ្លះបព្ជាាយានជំនិះ ខ្វះការទទួលខុសត្រូវ ខ្លះសេពគ្រឿងស្រវឹងជ្រុលបណ្ដាលឱ្យការ បេីកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នក ដទៃក៏ដូចជាក្រុមគ្រួសារខ្លួនតែមួយប៉ប្រិច ភ្នែក។ ក្នុងនោះមន្ទីរពេទ្យព្រះកេតុមាលា ក្រោមការជួយឧបត្ថម្ភពី មិត្ភភក្តិបរទេស និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យេីងមានម៉ាសីុនទំនេីប ជាច្រេីនអាចពិនិត្យព្យាបាលជំងឺប្រកបដោយ ប្រសិទ្ធភាព មិនចាញ់ប្រទេសជិតខាង និង មានតម្លៃសមរម្យថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង ជានាយកមន្ទីរពេទ្យ ព្រះកេតុមាលាបានឲ្យ ដឹងថាថ្ងៃនេះមន្ទីរពទ្យបានទទួលប្រតិភូ ក្រសួងការពារជាតិ អព្ជេីាញចុះសួុរសុខទុក្ខ ចែកអំណោយជូនយោធិនរបួស ជំងឺ ដឹក នាំដោយលោកនាយឧត្តមសេនីយ៍៍មឹុង សំផន ជានិច្ចកាលតែងតែផ្តល់អនុសាសន៍ ល្អៗជាមួយការអភិវឌ្ឍមន្ទីរពេទ្យកាន់តែ ទទួលបានការកោតសរសេីរពីយោធិន របួស ជំងឺនិងប្រជាពលរដ្ឋ ដែលចូលមក ពិនិត្យសម្រាកព្យាបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់រាល់កិច្ចការដែលថ្នាក់លេី ប្រគល់ឲ្យ ។

ក្នុងរយៈពេល៩ ខែឆ្នាំ២០១៧នេះ មន្ទីរពេទ្យពិនិត្យព្យាបាល សង្គ្រោះ ជំងឺ គ្រប់ប្រភេទបានចំនួន១៨.៩១៧នាក់។ ជំងឺត្រូវសម្រាកព្យាបាល៤.៩៥៣លេីក នាក់ ជំងឺវះកាត់១.១១៧លេីក/នាក់ វះកាត់ធំ៥៥៨លេីក/នាក់ វះកាត់មធ្យម ៣៦១លេីក/នាក់ និងវះកាត់តូច១០៨លេីក/នាក់ ។ សម្រាលកូន១៦១/ នាក់ឆ្លុះក្រពះ ពោះវៀន៩៧០លេីក/នាក់ ថតកាំរស្មីអិុច ៩៣៨៥៩លេីក/នាក់ ពិនិត្យសុខភាពជូន កងទ័ព បាន២៦៣៦លេីក/នាក់ កងទ័ព តាម បណ្តាកងឯកភាព១៧១លេីក/នាក់ កង ទ័ពចេញក្រៅប្រទេស១០១៨ លេីក/នាក់ ព្រមទាំងពិនិត្យកាយសម្បទា សិស្ស និស្សិត ចូលបម្រើកងទ័ព១៤៤២លេីក/នាក់ថែមទៀត។

ក្នុងឱកាសនោះគណៈអធិបតីក៏បានផ្តល់ថវិកា៣លានរៀលដល់អង្គពិធី ឧបត្ថម្ភ អ្នកជំងឺ៣០៥នាក់ម្នាក់ៗ ទទួលឃីតមួយ កព្ចាប់ ថវិកា៣មឺុនរៀលផងដែរ៕ សុខដុម


ចែករំលែក៖