ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគំរាមដាក់ទណ្ឌកម្មដឹកជញ្ជូនចិន ប្រសិនបើមិនដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង យ៉ាងតឹងតែងទេនោះ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានព្រមានថា ប្រសិន បើចិន មិនគោរពច្បាប់ដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើងទេនោះ គឺចិននឹងត្រូវទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកវិញ។

មានប្រសាសន៍ តាមកញ្ចក់ទូរទស្សន៍ CNBC រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា ចិន បានឯកភាពទៅលើ ការដាក់ទណ្ឌកម្ម (មានលក្ខណៈប្រវត្តិ សាស្ត្រ ទៅលើកូរ៉េខាងជើង នៅក្នុងការបោះឆ្នោតអនុម័តរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ខែកញ្ញា។ លោក Steven Mnuchin បានបញ្ចាក់ថា ប្រសិន បើចិន មិនគោរពទៅតាមសេចក្តីសម្រេច​នោះទេ អាចនឹងទទួលនូវលទ្ធផល អាក្រក់។

លោក Steven Mnuchin បញ្ជាក់ថា« ប្រសិនបើចិនមិនគោរពតាមច្បាប់ដាក់ ទណ្ឌកម្មលើកូរ៉េខាងជើង យើងនឹងមាន វិធានការក្នុងការរារាំងចិននៅក្នុងបណ្តាញទំនាក់ទំនង ហិរញ្ញវត្ថុ ដុល្លារ និង ប្រាក់ អន្តរជាតិនានា ធ្វើជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច។

កាលពីខែសីហា កន្លងមកក្រសួង ហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌ កម្ម ក្រុមហ៊ុនចិន ចំនួន៥ និង ក្រុមហ៊ុន រុស្ស៊ី ចំនួន១ ដែលបានបំពានទៅលើ ច្បាប់ហាមធ្វើ អាជីវកម្មជាមួយកូរ៉េខាង​ជើង។

ច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់ អង្គការ សហប្រជាជាតិទៅលើកូរ៉េខាងជើង ទទួល បានការយល់ព្រមពីសមាជិក ក្រមប្រឹក្សា សន្តិសុខទាំង ១៥ប្រទេស ក្រោយពេល កូរ៉េខាងជើងបានសាកល្បងគ្រាប់បែក បរមាណូដោយជោគជ័យកាលពីថ្ងៃទី៣ ខែកញ្ញា។.

ការដាក់ទណ្ឌកម្ម គឺធ្វើការរឹតត្បិតទៅលើការនាំចូលប្រេង និងហាមឃាត់ លើ ការនាំចេញវាយនភណ្ឌ ក្នុងបំណងដើម្បី មិនឲ្យកូរ៉េខាងជើង មានប្រេងប្រើប្រាស់ និងការទទួលបានប្រាក់ចំណូល យកទៅ ប្រើប្រាស់ សម្រាប់កម្មវិធីអាវុធរបស់ខ្លួន ។

សហរដ្ឋអាមេរិក បានស្នើសុំឲ្យមាន ការដាក់ទណ្ឌកម្មថ្មី និងធ្ងន់ធ្ងរជាងមុន រួម ទាំងការហាមឃាត់ ទៅលើការនាំប្រេង ចូល។

ការបោះឆ្នោតនេះ ត្រូវបានអនុម័ត ជាឯកច្ឆន្ទ បន្ទាប់ពីសម្ពន្ធមិត្ត ក្រុងព្យុង យ៉ាង រុស្ស៊ី និងចិន បានយល់ព្រមចាត់ វិធានការ ក្នុងការកាត់បន្ថយការនាំប្រេង ទៅកាន់កូរ៉េខាងជើង ៕ ម៉ែវ សាធី


ចែករំលែក៖