ភ្នំពេញ៖ លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីក្រោមឱវាទចុះផ្ទាល់មក ដល់ផ្សារអូរឫស្សី ដើម្បីធ្វើការត្រួតពិនិត្យការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ និងសូមឲ្យបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសចុះទៅពិនិត្យនោះដែរ លោកអភិបាលរងរាជធានីបានថ្លែងថា សូមឲ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ទុក ដាក់សំរាមឲ្យបានត្រឹមត្រូវកុំបញ្ចេញ សំរាមនៅតាមដងផ្លូវសាធារណៈនិងចូល រួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគណៈកម្ម ការផ្សារឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យប្រមូលទុកដាក់កាកសំណល់ឲ្យបានល្អប្រសើរថែមទៀតផងដែរ។
សូមបញ្ជាក់ថា កម្លាំងប្រចាំការគ្រប់ គោលដៅនៅផ្សារអូរឫស្សី ដឹកនាំដោយ លោក ងួន បុណ្ណសនី អនុប្រធានគណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមថែរក្សាអនាម័យប្រមូលវេចខ្ចប់ទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវមិនឲ្យកាកសំណល់នៅរាយប៉ាយពាសវាលពាសកាលប៉ះពាល់ដល់តម្លៃនៃការរស់នៅនោះឡើយ៕ ហេង សូរិយា