ព័ត៌មានទាន់ហេតុការណ៍៖

តេក្វាន់ដូITF នាំយកមេដាយចំនួន៥គ្រឿងពីការប្រកួតជើងឯកពិភពលោកលេីកទី២០នៅទីក្រុងព្យុងយ៉ាង

ចែករំលែក៖

ភ្នំពេញ៖កាលពីព្រឹកថ្ងៃ ទី ២២ ខែ កញ្ញាឆ្នាំ ២០១៧ អត្តពលិកកីឡាតេក្វាន់ដូITF វិលត្រលប់មកដមាតុភូមិវិញ បន្ទាប់ ពីពួកគេបានបញ្ចប់បេកកសកម្ម ស្វែងរកមេដាយនៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាតេក្វាន់ដូITFជើងឯកពិភពលោក២០១៧ “ Taekwon-do ITF world Championships 2017 ” នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រធានសហព័នកីឡាតេក្វាន់-ដូ លោក កែវ រ៉េមី បានឱ្យដឹងថា ការប្រកួតតេក្វាន់ដូ Taekwon-do ITF world Championships 2017នេះមាន ៧០ ប្រទេសមកចូលរួមក្នុងនោះប្រទេសកម្ពុជា ជាប់លំដាប់លេខរៀងទី ១០ ដោយទទួលបានមេដាយចំនួន៥គ្រឿង ។ គឺមេដាយប្រាក់ ១គ្រឿង និង សំរឹទ្ធិ ៤គ្រឿង។

លោក បានបន្តថា ថ្វីត្បិតតែយើងមិនអាចដណ្តើមបានមេដាយមាស ប៉ុន្តែយើងមានមោទនភាពណាស់ដែលបានបង្ហូតទង់ជាតិរបស់យើងជារៀងរាល់ថ្ងៃក្រោយចប់ការប្រកួត ។ ហើយការប្រកួតនេះគឺជាការលំបាកខ្លាំង បំផុតនៅលើទឹកដីប្រទេសជាមា្ចស់តេក្វាន់ដូ ITFតែម្តង មានតែរុស្ស៊ីទេ អាចទុបទល់បាន។

លោកបានបញ្ជាក់ថា កីឡាករ ប៉ាល់ ជីវន្ត័ និង ហូ វិចិត្រឈ្នះប្រទេសផ្សេងៗរួមទាំងចិន និងរុស្ស៊ីតែធ្លាក់នៅពេលជួបជាមួយម្ចាស់ផ្ទះគឺ កូរ៉េខាងជើង ។

សូមបញ្ជាក់ថា អត្តពលិកតេក្វាន់-ដូ ITF១៥នាក់ បានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក២០១៧ “ Taekwon-do ITF world Championships 2017 ” នៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដឹកនាំដោយ លោក កែវ រ៉េមី ប្រធានគណៈកម្មការ សិទ្ធិមនុស្សកម្ពុជា និងជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF ។

ការទៅចូលរួមប្រកួតលើកនេះ គឺ ដើម្បីជំរុញ ដល់ការហាត់ហ្វឹកហាត់ របស់កីឡាករ-កីឡាការិនីតេក្វាន់-ដូ។ ការប្រកួត ជើងឯកពិភពលោក ២០១៧ មាន៥វិញ្ញាសារធំៗ ដូចជាវិញ្ញាសម្តែងមេគុនឯកត្តជន វិញ្ញាសារប្រយុទ្ធឯកត្តជន វិញ្ញាសារសម្តែង Power វិញ្ញាសម្តែងពិសេស និងជាក្រុម ចំណែកវិញ្ញាសារក្រុមក៏ចែកជា៥ដែរ ប៉ុន្តែកម្ពុជាមានតែ៤វិញ្ញាសារប៉ុណ្ណោះ គឺប្រយុទ្ធឯកត្តជន វិញ្ញាសារសម្តែង Power វិញ្ញាសារម្តែងពិសេស ៕ សារីម


ចែករំលែក៖