ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង៖ ពលរដ្ឋមានការងារធ្វើក្រៅពីមុខរបរកសិកម្មគិតមកដល់ខែកញ្ញា ឆ្នាំ២០១៧ ប្រមាណជាង៦០០០០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងមានការងារធ្វើបន្ថែមក្រៅពីមុខរបរកសិកម្ម បើតាមតួលេខរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះខេត្តគឹតមកដល់ខែកញ្ញា ឆ្នាំ២០១៧នេះ កូនចៅប្រជាពលរដ្ឋ ដែលមានការងារធ្វើប្រមាណជាង៦០០០០នាក់ហេីយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង កាលពីសង្គមចាស់ ពុំ់សូវមានការងារធ្វេីក្រៅនោះទេ គឺពួកគាត់ប្រកបរបរធ្វើតែស្រែ និងឡើងត្នោតធ្វើស្ករត្នោត ព្រមទាំងដាំដំណាំផ្សេងៗបន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពគ្រួសារ បើចង់ទៅរកការងារធ្វើ ទាល់ចំណាកទៅភ្នំពេញ ឬទៅប្រទេសជិតខាងទើបមានការងារធ្វើបាន ហើយធ្វើស្រែឆ្នាំខ្លះបានផលហូបគ្រប់គ្រាន់ ឆ្នាំខ្លះមិនបានផលហូបគ្រប់គ្រាន់នោះទេ។

ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអភិវឌ្ឍន៍ជាជំហ៊ានៗ ធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចំរើនលើគ្របវិស័យ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានចំហរជើងមេឃដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុកក្រៅស្រុកមកដាក់ទុនរកស៊ីបានច្រើន និងផ្ដល់ការងារជូនកូនចៅប្រជាពលរដ្ឋមានការងារធ្វើនៅទូទាំងប្រទេសរាប់លាន់នាក់និយាយជារួមដោយឡែកនៅខេត្តស្វាយរៀងក៏ចាញ់ខេត្តដទៃដែរកូនចៅប្រជាពលរដ្ឋមានការងារធ្វើអាចជួយសំរួលជីវភាពគ្រួសារមានជីវភាពធូរធាស្ទើរតែគ្រប់ក្រុមគ្រួសារ។

ពាក់ព័ន្ធនឹងកំណេីនការងារបែបនេះ លោក ហាក់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានឲ្យដឹងថា ទូទាំងខេត្តស្វាយរៀងមានផ្នែកវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើងចំនួន៣៣កន្លែង ផ្នែកផលិតកម្មផ្សេងៗចំនួន៣៧កន្លែង ផ្នែកកាស៊ីណូ និងសណ្ឋាគារ២៥កន្លែង ផ្នែកសន្តិសុខឯកជន៥ក្រុមហ៊ុន ផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ៤៨កន្លែង ផ្នែកសេវាកម្មផ្សេងៗ ដូចជាអចលទ្រព្យសំណង់ ឡឥដ្ឋ និងសេវាកម្មដឹកជញ្ជូនសរុបទាំងអស់១៥៧កន្លែង អាចផ្ដល់ការងារជូនកម្មករនិយោជិតបានចំនួន៦០.៤១៧នាក់ ស្រី៣៨.៤០៩នាក់ ក្នុងនោះមិនរាប់កម្មករ និយោជិក ដែលជាជនបរទេសដែលមកធ្វើការនៅក្នុងរោងចក្រ សហគ្រាស និងសេវាកម្មផ្សេងៗក្នុងខេត្តស្វាយរៀងផង។

នេះគឹត្រឹមខែកញ្ញា ឆ្នាំ២០១៧ លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាកវិជ្ជាជីវ:បានអះអាងថា កម្មករ និយោជិកកើនឡើងជារៀងរាល់ឆ្នាំ២០ភាគរយទៅមុខបន្ថែមទៀត៕


ចែករំលែក៖