ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុន (LDI ENTERPRISE LTD ) បង្ហាញ នាឡិកាG-SHOCK BMX EVENTនៅ AEON MALL

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន(LDI ENTERPRISE LTD ) បានរៀបចំកម្មវិធី បង្ហាញ នាឡិកា G-SHOCK BMX EVENTនៅ AEON MALL កាលពីយប់ថ្ងៃសុក្រទី២៩ខែកញ្ញាឆ្នាំ២០១៧ ដោយមានការចូឡរួមពីសំណាក់អតិថិជន និងសមាជិក សាខារបស់មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន ទូទាំងប្រទេសកម្ពុជា ។

លោក គួច ណាវ នាយកប្រតិបត្តិ ក្រុមហ៊ុន LDI ENTERPRISE LTD មានប្រសាសន៍ថា កម្មវិធី G-SHOCK BMXបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ ផលិតផលនាឡិកា CASIO គ្រប់ម៉ូឌែល ដែល ក្រុមហ៊ុនទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការចែកចាយលក់នៅលើទីផ្សារកម្ពុជា ។ ដូចជា នាឡិកាម៉ាក់ G-SHOCK , BABY –G , EDIFICE, SHEEN, PROTREK, & CASIO គឺជាផលិតផលរបស់ក្រុមហ៊ុនCASIO ជប៉ុន ដោយភ្ជាប់ជាមួយ ក្រុមជិះកង់ BMX សម្រាប់បង្ហាញជូនអតិថិជន ប៉ុន្តែលោកនាយកប្រតិបត្តិ បានបញ្ជាក់បន្ថែមថា សូមបងប្អូន ប្រជាពលរដ្ឋដែលគាំទ្រមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុនសូម ប្រុងប្រយ័ត្នទិញប៉ះចំរបស់ក្លែងក្លាយ តែបើទិញនូវ សាខាមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុន សូមនាធាចំពោះផលិតផលសុទ្ធ ១០០% ។ ក្នុងឱកាសពិសេសនោះដែរ លោកស្រី លី គាវ អគ្គនាយិការ មជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុន (LDI ENTERPRISE LTD ) បានផ្តល់ជូន នូវការដូពិសេស សម្រាប់អតិថិជន និងអ្នកចូលរួមកម្មវិធី

G-SHOCK BMX EVENT តាមរយៈការលក់បញ្ចុះតម្លៃជូន រាល់ការទិញ នាឡិកា គ្រប់ម៉ូដឌែល ចាប់ពី ២០ទៅ៣០ភាគរយ និងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដោយចាប់រង្វាន់ជូនភ្លាមៗ នៅចុងកម្មវិធី ៕ សារីម


ចែករំលែក៖