ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រ ស៊ីសូផុន អ៊ិនដាសស្ទៀល ផាត (SIP) ជួបគ្រោះថ្នាក់ចរាចរណរងរបួសធ្ងន់ស្រាល ៦នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្ស ៦នាក់ជាកម្មកររោងចក្រស៉ីសូផុនអ៉ិនដាសស្ទៀលបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះចរាចណ៍រវាងរថយន្ត KAMA ២តោនកន្លះ ដឹកកម្មកររោងចក្រ SIP បុកជាមួយគោយន្តកន្រ្តៃ កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំនុចភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងបើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុស្រាប់តែរថយន្ត KAMA ខាងលើ ពាក់ស្លាកលេខ ភ្នំញេញ 3C 4717 ដោយត្រឡប់មកពីដាក់កម្មកររោងចក្រតាមផ្ទះ បើកបរក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន ក៏បានបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹង លាន់ស្នូរដូចរន្ទះ ធ្វើឲ្យគោយន្តខ្ទាត់ទៅមុខ ចម្ងាយប្រមាណ ១៥០ម៉ែត ចំណែករថយន្តបង្ក រេចង្កូកធ្លាក់ម្ខាងផ្លូវ រងការខូចខាត់ទាំងពីគ្រឿង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចេញមកជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍នោះ ដោយបណ្តាលឲ្យអ្នកបើកបរ គោយន្ត និងអ្នករួមដំណើរ ៦ នាក់រងរបួសធ្ងន់ស្រាល។

ជនរងគ្រោះទី១ ឈ្មោះ សួន នឿត អាយុ ភេទប្រុស អាយុ ៤០ឆ្នាំ ជាអ្នកបើកគោយន្តកន្ត្រៃ រស់នៅ ភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ រងរបួសបាក់ចង្កេះ ទី២ ឈ្មោះ សួន ចាន់នី ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅ ភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ត្រូវជាកូនសួន នឿត របួសបាក់ជើងឆ្វេង ទី៣ ឈ្មោះ សួន ស៊ីនួន ភេទប្រុស អាយុ ៩ឆ្នាំ សួន នឿត របួសលើផ្ទៃមុខ ទី៤ ឈ្មោះ សួន រ៉ាវី ភេទស្រី អាយុ៥ឆ្នាំ ត្រូវជាកូនសួន នឿត របួសបែកក្បាល ទី៥ ឈ្មោះ តុង ភេទប្រុស អាយុ ៥ឆ្នាំ បែកក្បាល និងផ្ទៃមុខ និង ទី៦ឈ្មោះ ឃីម ភេទប្រុស អាយុ៦ឆ្នាំ រងរបួសបាក់ជើង អ្នកទាំង៦នាក់រស់នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ជាមួយគ្នា។

ចំណែកឯម្ចាស់រថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះ អឿ សំ អាយុ ២២ឆ្នាំ បើកបររថយន្តឲ្យក្រុមហ៊ុន ស៊ីសូផុន អ៊ិនដាសស្ទៀល ផាត(SIP)ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើត។

ជនរងគ្រោះទាំង៦ នាក់ត្រូវបាន រថយន្តរមួយទៀត របស់ក្រុមហ៊ុនខាងលើ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ភ្លាមៗនោះគេឃើញសម្ថកិច្ចចុះមកដល់ចំនុចកើតហេតុ វាស់វែង និងបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖