ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសបញ្ជូនជនសង្ស័យ១១នាក់ទៅតុលាការករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ: ប៉ូលិសខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ១១នាក់ ទៅសាលាសំបូងរាជធានីភ្នំពេញដករណីប្រើប្រាស់គ្រឿងញៀននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេសទឹកនោមកន្លងមក។

លោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានបញ្ជាក់ទៀតថាជនសង្ស័យទាំង១១នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រោយពីសាកសួរ និងធ្វើតេសទៅលើទំនោមឃើញមានផ្ទុកនូវសារធាតុញៀន ក៏ឃាត់ខ្លួន និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

គួររំលឹងផងដែរនៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សង្កេតឃើញថា នៅខណ្ឌសែនសុខនេះបង្ក្រាបបានច្រើនជាងបណ្តាលខណ្ឌដទៃទាំងអស់ទូទាំងរាជធានីភ្នំពេញតែម្តង ៕ តុង សីហា


ចែករំលែក៖