ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧វេលាម៉ោង២និង៤០នាទីរសៀល នៅមណ្ឌលអប់រំកែប្រែទី៤ បានឆែកឆេររកឃើញម្ស៉ៅក្រាមពណ៍ស សង្យ័យជាសារធាតុញៀនចំនួន២កញ្ចប់ លាក់ក្នុងដបថ្នាំដុះឆ្មេញ ម៉ាក់ Maxam2in1 ដែលបងប្រុសរបស់ទណ្ឌិតឈ្មោះ អ៊ុំ ម៉ាសឺឌី បានយកមកប្រគល់អោយ។

លុះដល់ម៉ោង៤និង១០នាទីរសៀល កម្លាំងសមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុំ ម៉ារើន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅចំណុចចន្លោះវត្តហ្លួងនិងឧកញ្ញាឃ្លាំងមឿង។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖