ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ម៉ូតូបញ្ច្រាសទិសពេលភ្លៀងមេឃរលឹម មិនបានប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់កាលវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ នៅមុខប៉ុសិ៍្ត កន្ទោកដែលស្ថិតនៅភូមិ ព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកឌ្រីមសងពណ៌ខ្មៅសេរី២០១៦ពាក់ស្លាកលេខ ភ្នំពេញ 1FY-6712 បើកបរក្នុងទិសដៅពីកើតទៅលិចបើក បញ្ច្រាសទិសដោយមានភ្លៀងរលឹមផងនោះ ដោយបើកមិនបានមើលមុខ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ដែលនៅមុខប៉ុសិ៍្តនគរបាលកន្ទោក ដោយមាននាក់លក់នំប័ងសាច់និងលក់ទឹកក្រឡុក នៅក្បែរនោះ ស្រាប់តែ ឃើញម៉ូតូមួយគ្រឿងទៀត ម៉ាកវីវ៉ា​ពណ៌ខ្មៅ​ពាក់ស្លាកលេខ កំបង់ធំ1C-3933បើកបរក្នុងទិសដៅពីលិចទៅកើត បើកដោយបុរសម្នាក់ដែ ក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសគ្នា ហើយបានបុកទល់មុខគ្នាបណ្តាលឲ្យដួលសន្លប់រៀងៗខ្លួន បន្ទាប់មកប្រជាពលរដ្ឋបាននាំជនរងគ្រោះដាក់នៅក្រោមរោងលក់ខាងលើ ហើយបានជួយរិតទៅលើជនរងគ្រោះទាំង២នាក់ បានដឹងខ្លួនភ្លាមៗផងដែ​រ បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានរថយន្ត សាមុយឯកជន បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។​

ក្រោយពេលកើតហេតុខាងលើជនរគ្រោះទាំង២នាក់ដោយមិនទាន់បានសម្របសម្រួលគ្នា ត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ វាស់វែង និងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុករង់ចាំកាដោះស្រាយ។​សុខាសែនជ័យ


ចែករំលែក៖