ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរដៃស្អិតឆក់ទូរសព្ទ័ដៃមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្សយ័២នាក់ជិះម៉ូតូ១គ្រឿងបានធ្វើសក្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះដែលចុចទូរសព្ទ័ពេលកំពុងជិះម៉ូតូមិនបានសម្រេចត្រូវម្ចាស់ឃើញទាន់បានធាក់មួយជើងរេប៉ះដៃចង្កូតគ្នាដួលទៅនិងថ្នល់បណ្តាលឲ្យជនរងគ្រោះរងរបួសរលាត់ដៃជើងចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបានភ្លាមៗ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអាកាស៥មករា ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោគ។

ជនសង្ស័យទី១៖មានឈ្មោះ បូល​ ពិសិដ្ឋ ភេទប្រុស អាយុ២៧មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិស្នំប្រាំងពី ឃុំស្នំប្រាំងពី ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យទី២៖ មានឈ្មោះ សាភា រុន ភេទប្រុស៣៣ឆ្នាំ មុខរបរអ្មករត់ម៉ូតូឌុប ស្នាក់ផ្ទះជួលគ្នាលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះទី១៖ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរលក់ដូនៅផ្ទះ ស្នាក់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះទី២៖ មានឈ្មោះ អុច ចិន្តា ភេទប្រុស អាយុ២៨ មុរបរ មុខបុគ្គលិកផែស្ងួតឡេងហួល ស្នាក់នៅ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ។

តាមការរៀបរាប់ពីជនរងគ្រោះមានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នាពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់គុបជ្រុងពណ៏ស្កពាក់ស្លាកលេខភ្នំពេញ1AX-2960ទើបនិងចេញពីហូបចុកជាមួយមិត្តភក្តិបានជិះតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងជិះមកដល់ស្ពានអាកាស៥មករាផ្លូវក្រោមដីវានឆ្វេងមកផ្លូវហសពន្ធ័រុស្សីចំណុចកើតហេតុខាងលើបានលេចមុខជនសង្សយ័ពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៏ខ្មៅពាក់ស្លាកលេខ ប-មានជយ័1F-5001បានជិះមកពីក្រោយបានហើយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ មួយគ្រឿងម៉ាកអាយហ្វូនសេវ៉េនប្លិស ដែលរូបគាត់កំពុងចុចលែងឆាតជាមួយប្រពន្ធរបស់គាត់មិនបានសម្រេចត្រូវបានរូបគាត់ឃើញទាន់បានធាក់ជឍនសង្សយ័មួយជើងបានរេប៉ះដៃចង្កូចគ្នាដួលបោកទៅនិងថ្នល់បណ្តាលឲ្យជនរងគ្រោះរងរបួសរលាត់ដៃជើងម្នាក់ធ្ងន់ចំណែកម្នាក់ទៀតមិនមានរងរបួសនោះទេ ឯជនសង្សយ័ទាំពីនាក់ត្រូវបានជនរងគ្រោះចាប់បានប្រគល់ជូនសមត្ថកិច្ចនិងដកហូតបានម៉ូតូមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារដេប៉ូ៣និងបញ្ជូនបន្តរទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោគដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ស តារា


ចែករំលែក៖