ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដោយជាប់ពាក់ពន្ធ័ករណីមនុស្សឃាត

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាមពាក្យបណ្តឹងរបស់បងជនរងគ្រោះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាមុខសញ្ញាក្នុងករណីមនុស្សឃាតុ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យខាងលើមានឈ្មោះ សុខុម ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ។

គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មានករណីហិង្សាមួយកើតឡើងក្នុងវង់រាំធុងបាស់លក់សំបុត្រ នៅសាលាបឋមសិក្សាវត្តព្រៃជា ស្ថិតក្នុងភូមិព្រៃស្វា ឃុំពត់សរ ស្រុកបាទី ដែលបង្ករឡើងដោយជនសង្ស័យខាងលើ និងបក្សពួកចំនួន០២នាក់ទៀតមានឈ្មោះ ផាត់ វី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងពេលកើតហេតុជនសង្ស័យឈ្មោះ សុខុម ចិត្រា បានយកកូនពូថៅកាប់ទៅលើជនរងគ្រោះមានឈ្មោះ យ៉ុម យ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ចំផ្លោកនោម ខណៈនោះជនសង្ស័យឈ្មោះ ផាត់ វី និងបក្សពួកម្នាក់ទៀតបានចូលវាយដោយដៃបន្ថែមទៀតបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនសង្ស័យនិងបក្សពួកបានរត់គេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះខាងលើបានស្លាប់នៅមន្ទីរពេទ្យ ។ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះទើបបងស្រីជនរងគ្រោះ មានឈ្មោះ យ៉ុម សំណាង អាយុ៣៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទី តែម្តង ដោយមានកាបញ្ជារដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាកខេត្ត កម្លាំងជំនាញ បានធ្វើការស្រាជ្រាវភ្លាម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខុម ចិត្រា ដែលជាជនដៃដល់ក្នុងករណីខាងលើបាន ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចសាកសួរ ដើម្បីកសាងសំណុំរឿង និងបន្តស្រាជ្រាវស្វែងរកចាប់ខ្លួនបក្សពួកជនសង្ស័យខាងលើដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕ ភ្នំដា


ចែករំលែក៖