ព័ត៌មានទាន់ហេតុការណ៍៖

ករណី OceanBank តុលាការវៀតណាមកាត់ទោសលោក ង្វៀង សឹងសឺងប្រហារជីវិត

ចែករំលែក៖

អគ្គនាយកធានាគារ Oceanbankលោក ង្វៀង សឹងសឺង (Nguyen Xuan Son) ត្រូវបានតុលាការ កាត់ទោសប្រហារជីវិត ចំណែក អតីត ប្រធាន លោក ហា វាំង ធាំ(Ha Van Tham)ជាប់ពន្ធនាគារមួយជីវិត នៅក្នុង សវនាការកាលពីថ្ងៃទី២៩ ខែកញ្ញា ។

តាមសារព័ត៌មានTuoitreបានផ្សាយថា អតីតប្រធានធានាគារOceanBank និងអតីត ប្រធាន ក្រុមហ៊ុន Petro VietnamPVN លោកង្វៀង សឹងសឺង ត្រូវកាត់ទោសប្រហារជីវិត ដោយមានទោសបីផ្សេងគ្នា ក្នុងនោះមាន ពុករលួយ កេងអំណាច រំលោភទ្រព្យសម្បត្តិ និងមានចេតនាធ្វើឲ្យខុស ។

ចំណែកអតីត ប្រធាន OceanBank លោក ហាវំាង ធាំ ត្រូវកាត់ទោសជាប់ពន្ធនាគារមួយជីវិត ដោយចោទប្រកាន់ ៤ករណីផ្សេងគ្នា ក្នុងនោះមាន ព្យាយាមធ្វើឲ្យខុស បំពាន់ច្បាប់កំណត់ពីការឲ្យប្រាក់កម្ចី និងកេងអំណាច រំលោភ ទ្រព្យសម្បត្តិ និងពុករលួយ។

ការសម្រេចកាត់ទោសប្រហារជីវិត អតីតប្រធាន ក្រុមហ៊ុនប្រេងរបស់រដ្ឋ(PetroVietnam) បន្ទាប់ពីរកឃើញថា មានកំហុស ពាក់ព័ន្ធអំពើពុករលួយ និង ការគ្រប់គ្រងមិនល្អ ដែលធ្វើឲ្យបាត់បង់អស់លុយជាតិចំនួន៦៩លានដុល្លារ។

ក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam គឺជាក្រុមហ៊ុនប្រេងឥន្ធនះដ៏ធំនៅនៅវៀតណាម ហើយក៏ជាអ្នកផ្គត់ផ្គង់ ប្រេងដល់ក្រុមហ៊ុនប្រេងឥន្ធនះ សូគីម៉ិច របស់ឧកញ៉ា សុខ គង់ផងដែរ។

តុលាការវៀតណាមក៏បានភ្ជាប់ទៅនិងករណីអ្នកធ្វើការនៅធនាគារ ចំនួន៥១ នាក់ផ្សេងទៀតដែលកំពុងត្រូវកាត់ទោស ដូចគ្នា។ អតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋរូបនេះឈ្មោះង្វៀងសឹងសឺង ចំណែកកូនប្រុស របស់ លោកក៏តុលាការចាប់ខ្លួនហើយកំពុងដំណើរការកាត់ទោសផងដែរ។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។

តុលាការវៀតណាមក៏បានកាត់ទោសមហាសេដ្ឋី១រូប ឈ្មោះ Ha Van Tham ឲ្យជាប់ ពន្ធនាគារ អស់មួយជីវិត។ លោក Tham ជាអ្នកដែលបង្កើតក្រុមធនាគារ Ocean Group ។

សវនាការជាទ្រង់ទ្រាយធំរបស់តុលាការក្រុងហាណូយ គឺជា សំណុំរឿង ដែល អតីត នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំមុន៕ ម៉ែវ សាធី


ចែករំលែក៖