ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម សង្ស័យជិះម៉ូតូដួលខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅបណ្តោយផ្លូវជាតិលេខ៦ វេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯងឈ្មោះ អឿរ ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ អង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូ ឌ្រីមសង់ C125 ពណ៌ខ្មៅ សេរី២០១៥ ស្លាកលេខ កំពង់ធំ 1H0083។

ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាទំនងជាជិះដួលខ្លួនឯង ព្រោះម៉ូតូខូចខាតតិចតួច តែបើរថយន្ដបុកនោះ ម៉ូតូអាចខូចខ្ទេចខ្ទីមិនខាន។ បន្ទាប់ពីធ្វើកុសល្យវិច័យរួច បានប្រគល់សាកសពឲ្យសាច់ញាតិ បងប្អូនយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖