ខេត្តកំពង់ឆ្នាំង ៖ គំនរសំរាមនៅផ្សារសាលាលេខ៥ ត្រូវបានប្រជាពលរដ្ឋ និង អាជីវករ ដែលនៅ ក្នុងផ្សារសាលាលេខ៥ ស្ថិតនៅឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរិះគន់ថា ដល់ម្ចាស់ការប្រមូលសំរាមនេះ មិនដែលបានយកចិត្តទុកដាក់ ក្នុងការប្រមូលសំរាមម្តងណានោះទេ ធ្វើឲ្យគំនរសំរាមទាំងនេះ ស្អុយរលួយជាប្រចាំ ប៉ះពាល់សុខភាពរបស់ពួកគាត់ ។
អាជីករ និងប្រជាពលរដ្ឋបានលើកឡើងទៀតថា លុយអនាម័យសំរាមនេះគឺប្រមូលរាល់ថ្ងៃពុំដែលខានទេ ប៉ុន្តែសំរាមវិញនៅគរទុកដូចភ្នំ ១អាទិត្យទៅ២អាទិត្យ មិនដែលប្រមូលអស់ម្តងណាទេ បើបានបប្រមូល យកតែខាងលើ ខាងក្រោមនៅដដែល សំរាមកាន់តែស្អុយទៅៗ រហូតដល់អាជីវកខ្លះបង្ខំចិត្តត្រូវបិទតួបលក់សិន ពេលខ្លះគំនសំរាមគឺជិតផ្លូវដើរចេញចូលផ្សារតែម្តង ។
ប្រជាពលរដ្ឋបានលើកឡើងថា ជុំវិញផ្សារ គឺផ្លូវបេតុងស្អាតអស់ហើយ ប៉ុន្តែសំរាមត្រូវបានយកមកគរលើផ្លូវបេតុង ជិតទាំងផ្លូវបេតុងទៅទៀតពេលខ្លះ ។ ដោយសារតែផ្សារនេះជាប់ផ្លូវជាតិលេខ៥ ពេលខ្លះភ្ញៀវទេសចរណ៍គេចូលមកលេង ឃើញគំនរសំរាមបែបនេះ ហួសចិត្តនិយាយមិនកើត ចំណែកឯបន្ទប់ទឹកសារធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៍ត្រូវម្ចាស់ម៉ៅការផ្សារនេះបិទដែរ ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យលោកវណ្ណ លៀងហាក់ដែលជាម្ចាស់ម៉ៅការផ្សារនេះ មេត្តាទទួលខុសត្រូវ ក្នុងការប្រមូលសំរាមនេះផង គឺសុំឲ្យប្រមូលជារៀងរាល់ថ្ងៃតែម្តងម្តង ព្រោះថាខ្លិនស្អុយរបស់សំរាមនេះពួកគាត់ស្ទើរទ្រាំមិនបាននោះទេ និង សូមឲ្យ បើកបន្ទប់ទឹកសារធារណៈនៅខាងមុខផ្សារនេះវិញផង ។ សំរាមទាំនេះបើប្រមូលរាល់ថ្ងៃនោះមិនបានស្អុយ និង គរដូចពំនូកភ្នំដូចនេះទេ ។
ពាក់ព័ន្ធនិងករណីនេះមន្រ្តីសាលាស្រុកកំពង់ត្រឡាចបានបញ្ជាក់ថា អាជ្ញាធរស្រុកបានហៅម្ចាស់ម៉ៅការផ្សារនេះ លោក វណ្ណ លៀងហាក់ មក៣ទៅ៤ដងហើយ ដើម្បីអប់រំពីការប្រមូលសំរាមនេះឲ្យទាន់ពេលកុំឲ្យទុកយូរដូចនេះ ប៉ុន្តែម្ចាស់ម៉ៅការផ្សារនេះ នៅតែមិនអើពើរដដែល រហូតធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់បែបនេះតែម្តង ។
ពាក់ព័ន្ធនឹងករណីនេះលោក វណ្ណ លៀងហាក់ម្ចាស់ម៉ៅការផ្សារ មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ នៅថ្ងៃនេះ ៕ ចន្ថា