ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបួនគ្រឿងបុកបន្តគ្នារងការខូចខាត តែគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖​ ប្រជាពលរដ្ឋ ដែលមកចូលហូបអាហារនៅ សណ្ឋាគារ និង ភោជនីយដ្ឋានអលមិន បានចតរថយន្តនៅកណ្ដាលផ្លូវតែម្ដង ត្រូវបានរថយន្តក្រុងមួយគ្រឿងម៉ាក ហ៊ុីយ៉ានដាយ ជាប្រភេទរថយន្តក្រុងរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបើកបុករះរថយន្តដែលចត់នៅកណ្ដាលភ្លើងស្តុប ចូលភោជនីយដ្ឋានដើម្បីបរិភោគអាហារ ដែលបង្កឲ្យខូចខាតទាំង៣គ្រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧​ ស្ថិតនៅខាងមុខ សណ្ឋាគារ និង ភោជនីយដ្ឋានអលមិន នៅតាមបណ្តោយ មហាវិថីសម្តេចសុធារស ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឃើញហេតុការណ៍ឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញប្រជាពលរដ្ឋ បានរចតរថយន្តម៉ាក IZUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-3643 ដោយចតលើគំនូសសម្រាប់អ្នកថ្មើជើង កណ្ដាលស្តុបតែម្ដង រថយន្តមួយគ្រឿងទៀតម៉ាក NISSAN NAVARA ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ រាជរដ្ឋាភិបាល៥ 2-323 បានចត់បន្តកន្ទុយគ្នាលើចិញ្ចើមផ្លូវ និង មួយគ្រឿងទៀតម៉ាក RANG ROVER មិនចាំស្នាកលេខ ដោយចតលើចិញ្ចើមមហាវិថីសម្ដេចសុធារស់ ទើបបណ្ដាលឲ្យរថយន្តក្រុងមួយគ្រឿងម៉ាក ហុីយ៉ានដាយ ពាក់ស្លាកលេខ រដ្ឋ៣៧ 3-0034 ពណ៌ស លាយក្រហម បើកបរតាមបណ្ដោយ មហាវិថីព្រះសុធារស ទិសដៅពីត្រូងទៅជើង ខណៈមកដល់កន្លែងកើតហេតុ ក៏បានបុករថយន្ត IZUZU ពណ៌ស ពីក្រោយចំហៀងខាងឆ្វេង បណ្ដាលឲ្យបែកស្តុប ដោយរថយន្ត មិនទាន់អស់ល្បឿល ក៏រុលទៅបុករថយន្តពីគ្រឿងទៀតបណ្ដាលឲ្យខូចខាតទាំងសង់ខាង។

សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាកRANG ROVER មិនចាំស្នាកលេខ ដឹងថាខ្លួនចតខុស ទើបសុំរួចខ្លួន ទៅជួសជុលរថយន្តខ្លួនឯង។ ចំណែករថយន្ត២គ្រឿងទៀតបានទាមទារឲ្យរថយន្តក្រុងសងសំណង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោកមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយសម្របសម្រួលមិនត្រូវគ្នាទើបសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកសម្រប់សម្រួល វាស់វែងរថយន្តទាំង៣គ្រឿង ដើម្បីដោះស្រាយគ្នាពេលក្រោយ៕ ស រស្មី


ចែករំលែក៖