ខេត្តតាកែវ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីចោរកម្ម និងចែក ចាយថ្នាំញៀន។
ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ ទួន ចិត្ត ភេទ ប្រុស មានទីលំនៅម្តុំផ្សារអង្គរកា ស្ថិតក្នុង ភូមិអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំ កក់ ទី២.ឈ្មោះ សៅស្រុន ផាន់នីន ភេទ ប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំង ឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ទី៣.ឈ្មោះ សៅស្រុន នីអាណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជា មួយគ្នា និងទី៤.ឈ្មោះ យ៉ុង សំឡូត ភេទ ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃ សណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្ត តាកែវ។
លោកវរសេនីយ៍ទោ ឆាយ សាវុធ អធិ ការនគរបាលក្រុងដូនកែវ បានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ស្រុន នីអាណាន់ និងបក្ខពួករបស់គេឈ្មោះ សៅស្រុន ផានីន និងឈ្មោះ យ៉ុង សំឡូត បានកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីចោរកម្មរួចមក នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សៅ ស្រុន នីអាណាន់ បានសារភាពថា កាលពី អំឡុងខែកញ្ញា ឆ្នាំ២០១៧ (មិនចាំថ្ងៃ) ខ្លួនបានលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពីថៅ កែរបស់ខ្លួនឈ្មោះ ហេង វណ្ណា ភេទប្រុស មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ហើយ បានយកទៅលាក់ទុក និងស្នាក់នៅផ្ទះ របស់ឈ្មោះ យ៉ុង សំឡូត បានមួយយប់។ លុះព្រឹកឡើងខ្លួន និងបក្ខពួករបស់គេ ឈ្មោះ យ៉ុង សំឡូត និងឈ្មោះ សៅស្រុន ផានីន (ប្អូនប្រុសបង្កើតឈ្មោះ សៅស្រុន នីអាណាន់) បានយកម៉ូតូដែលលួចបាន ខាងលើទៅបញ្ចាំឲ្យឈ្មោះ ទួន ចិត្ត បាន ប្រាក់ចំនួន៣០០ដុល្លារ ព្រមទាំងបានទិញ ថ្នាំញៀនពីឈ្មោះ ទួន ចិត្ត ចំនួន១កញ្ចប់ធំ ក្នុងតម្លៃ១៥០ដុល្លារ។
លោកអធិការបានបន្តថា បន្ទាប់ពី សាកសួរជនសង្ស័យទាំង៣នាក់ខាងលើ រួចមក ទើបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៧ កម្លាំងនគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរ នាលស្រុកត្រាំកក់ បានឈានទៅឃាត់ខ្លួន ជនសង្ស័យឈ្មោះ ទួន ចិត្ត ពីបទទទួល ផលចោរកម្ម និងចែកចាយថ្នាំញៀន នៅ នឹងផ្ទះជនសង្ស័យ ដកហូតម៉ូតូ១គ្រឿង ដែលជារបស់ជនរងគ្រោះ ថ្នាំញៀនចំនួន ២កញ្ចប់ ទូរស័ព្ទ១គ្រឿង និងសម្ភារសម្រាប់ ប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំង ជំនាញបានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ ភ្នំដា