ភ្នំពេញ៖ ប៉ូលីសខណ្ឌសែនសុខ បានបញ្ជួនក្រុមជនសង្ស័យទាំង១២នាក់ ទៅតុលាកាបន្ទាប់ពីសាកសួរ និងករណីប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាប់បាននាពេលកន្លងមក។
ការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង១២នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ចេញពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ប៉ូលីសនិយាយថា ការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង១២នាក់ ទៅតុលាការនៅព្រឹកនេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចទាំង៦ប៉ុស្តិ៍ បានឃាត់ខ្លួននាពេលកន្លងមក។
ខាងជំនាញរបស់អធិការដ្ឋានគរបាលខណ្ឌបានសាកសួរចប់សព្វគ្រប់ក៏បានកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅមេត្តាចូលរួចកិច្ចសហការល្អ ជាសមត្ថកិច្ច និងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើស ដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្ថិភាព)ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់តែម្តង៕ តុង សីហា