ព័ត៌មានទាន់ហេតុការណ៍៖

ឡានឡិចស៊ីសបើកបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយរុញទៅបុករថយន្តឡិចស៊ីស៤៧០មួយគ្រឿងទៀត សងជិត៣ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់បើករថយន្តស៊េរីទំនើប ៥៧០ លឿនមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យរុញទៅបុកនឹងរថយន្តឡិចស៊ីស៤៧០ មួយគ្រឿងទៀត រងការខូចខាត ចំណែកបុរសអ្នកបើករ៉ឺម៉កម៉ូតូកង់បីរងរបួសធ្ងន់ហើមជើងម្ខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុច មុខក្រសួងការងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ រាជធានី ភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AI-7666បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរ ជាមួយនិងមិត្តភក្រ័ម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ឋ័រុស្សី ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1J-6165 បើកបរ ដោយបុរសម្នាក់ទិសដៅស្របគ្នាបណ្ដាលឲ្យអោយរុញជ្រុលទៅបុកគូទរថយន្តឡិចស៊ីស៤៧០ ពណ៌ស្ករពាក់ស្លាក លេខភ្នំពេញ 2AP-9694 ដែលកំពុងចតនៅ ចិញ្ចើមផ្លូវ រងចាំយកមិត្តភក្តិម្នាក់ទៀត បណ្តាលរថយន្តឡិចស៊ីស៤៧០ បែកកញ្ចក់ខាងក្រោយរួមនិងរ៉ឺម៉កម៉ូតូកង់បីរងការខូចខាត យ៉ាងដំណំ ចំណែកអ្នកបើបរម៉ូតូកង់បីរងរបួសជើងខាងឆ្វេងធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតបានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នាដោយខាងភាគីរថយន្ត៥៧០បានចេញថ្លៃសំណង សងទៅខាងរ៉ឺម៉កម៉ូតូកង់បីចំនួន១៥០០ដុល្លានិងខាង រថយន្តឡិចស៊ីស៤៧០ចំនួន១២០០ដុល្លារដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្ដង ៕ស តារា


ចែករំលែក៖