ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ កម្ពុជាកំពុងរីករាយជាមួយសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ថា កម្ពុជាកំពុងរីករាយជាមួយសន្តិភាព ខណៈនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖

«នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងវិបត្តិជនភៀសខ្លួន ព្រមទាំងការបំផ្លិចបំផ្លាញវិនាសកម្ម។ កម្ពុជាគឺមិនវិលទៅរកអតីតកាលវិញឡើយ។ ពិតណាស់ សន្តិភាពភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិ។

អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដែលបានធ្វើអោយប្រទេសយើងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់។

សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរសុខសប្បាយគ្រប់ទីកន្លែង និងបានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា» ៕


ចែករំលែក៖