ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងប៉ោយប៉ែតបើកកិច្ចប្រជុំដើម្បីរៀបចំពិធីបុណ្យអុំទូកនៅអាងធម្មជាតិអូរខៃដនរយៈពេល២ថ្ងៃ

ចែករំលែក៖

ប៉ោយប៉ែតៈ ដើម្បីលើកកម្ពស់ប្រពៃណីខ្មែរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅពេលខាងមុខនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកិច្ចប្រជុំមួយ កាលពីថ្មីៗកន្លងទៅនេះ នៅក្នុងសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដែលមានការចួលរួមពីលោកង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីជាច្រើនរួបផងដែរ។ កិច្ចប្រជុំពិភាក្សារៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃនៅអាងធម្មជាតិ អាងអូរខៃដន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកង៉ោ ម៉ែងជ្រួនបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ពិភាក្សា និងរៀបចំគណៈកម្មការប្រណាំងទូក, រៀបចំកម្លាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលមកកំសាន្តក្នុងពិធីបុណ្យអុំទូកនៅតំបន់នោះ។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖ ការរៀបចំការប្រណាំងទូក ឆ្នាំនេះ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំឲ្យមានភាពសប្បាយ ប្រជាពលរដ្ឋចូលរួមកំសាន្តឲ្យបានច្រើនជាងឆ្នាំមុនៗ។

ចំពោះទូកដែលប្រណាំងនៅតំបន់ខាងលើនោះ គីមិនមានគំរោងយកទៅប្រណាំងនៅរាជធានីភ្នំពេញនោះទេ ព្រោះជាទូកមានលក្ខណៈប្រភេទខ្លីមានប្រវែងតែ២២ម៉ែត្រតែប៉ុណ្ណោះ។ គ្រាន់តែអុំជូនប្រជាពលរដ្ឋមកទស្សនាឲ្យសប្បាយតែប៉ុណ្ណោះ ម្យ៉ាវិញទៀត នេះជាការក្រើនរំលឹកឲ្យពលរដ្ឋចងចាំនូវវប្បធម៌ប្រពៃណីខ្មែរ ។ទូកដែលនឹងចូលខ្លួនអុំនៅអាងអូរខៃដននេះ គឺមានចំនួនជាង១០គូប៉ុណ្ណោះ។

សួមរំលឹកថាៈ នៅតំបន់អាងស្តុកទឹកអូរខៃដន ដែលឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងប៉ោយប៉ែតបានរៀបចំពិធីបុណ្យអុំទូកបណ្តែតប្រទីបគឺមានចំនួនពីរលើករួចមកហើយ ៕ វណ្ណា

តំបន់អាងស្តុកទឹកអូរខៃដន


ចែករំលែក៖