ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ហៅកាត់ថា ក្រុមហ៊ុនCBL) បានរៀបចំកម្មវិធីដ៏ធំមួយនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីប្រកាសបើកនូវ Facebook Fan Page (Party and Celebration) របស់ក្រុមហ៊ុនCBL ជារួមនឹងកម្មវិធីប្រូម៉ូសិនថ្មីៗសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ឆ្នាំ២០១៧ – ២០១៨រាល់ការជាវស្រាបៀរ Heineken ABC Tiger Anchor Gold Crown និងGold Crown Stout សំរាប់ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍និងអ្នកណែនាំរោងការ។
កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនCBL និងអតិថិជនទាំងអស់ ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុន CBL រួមមានស្រាបៀរ Heineken ABC Tiger Anchor Gold Crown និងGold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការនៅទូទាំងប្រទេសកម្ពុជា។
អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ រួមមានម្ចាស់ហាងលក់ភេសជ្ជៈអ្នកទទួលធ្វើម្ហូបការ ដេប៉ូចែកចាយ និងភ្ញៀវកិត្តិយសជាច្រើនទៀត។ ចំពោះម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ ដែលបានជាវស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុនCBL ដូចជា Heineken ABC Tiger Anchor Gold Crown និងGold Crown Stout នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសៗនារដូវកាលអាពាហ៍ពិពាហ៍ថ្មីនេះ សំរាប់អ្នកណែនាំការក៏នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តដ៏ច្រើនពីក្រុមហ៊ុនCBL ផងដែរ។
បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ៗផ្សេងទៀត ដូចជា៖ខេត្តព្រះសីហនុថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា។ ខេត្តកំពង់ចាមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារអិលប៊ីអិនអាស៊ាន។ ខេត្តសៀមរាបថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា។
ប្រសិនបើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈអ្នកទទួលធ្វើម្ហូបការដេប៉ូចែកចាយ និងអ្នកណែនាំរោងការផ្សេងទៀតព្រមទាំងម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ចង់ជ្រាបព័ត៌មានលម្អិត បន្ថែមសូមទំនាក់ទំនងមកលេខ៖ 011 222 400/011 333 500 ៕ វឌ្ឍនា