ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានអះអាងថា គោលការណ៍របស់គណបក្សារាជានិយមមួយនេះប្រកាន់យក ប្រទេសសន្តិភាព និងការអភិវឌ្ឍជាធំមិនជ្រើសរើសយកការជេរប្រមាថគ្នាដែលជាកត្តានាំឲ្យប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមដូចនៅមជ្ឈមបូព៌ានោះឡើយ ហើយថា ទង្វើរបស់គណ បក្សសង្រ្គោះជាតិធ្វើកាលពីកន្លងទៅនេះវាអាចរុញច្រានឲ្យប្រទេសជាតិមានសង្គ្រាមយ៉ាងដូច្នេះដែរ។
ថ្លែងនៅក្នុងសន្និសីទនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នៅ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញលោក ញ៉េប ប៊ុនជិនអ្នកនាំ ពាក្យនិងជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងថាគណបក្សរបស់លោកធ្វើអ្វីគឺស្របទៅតាមច្បាប់របស់រដ្ឋធម្មនុញ្ញ និងប្រកាន់ប្រទេសមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍ។
ដូច្នេះការរិះគន់របស់មជ្ឈដ្ឋានថាការដែលគណបក្សហ៊្វុនស៊ិនប៉ិចប្តឹងឲ្យរំលាយគណ បក្សសង្រ្គោះជាតិនោះគឺមកពីគណបក្សនេះបានប្រព្រឹត្តនូវទង្វើមិនល្អចំពោះជាតិខ្លួនឯង ហើយក៏ស្រប ទៅតាមច្បាប់ថ្មីរបស់គណបក្សនយោបាយនៅកម្ពុជាផងដែរ៕ ស សម