ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៤១​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ​ អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៧​ វេលាម៉ោង០៨:៣០​នាទី​ នៅសាលប្រជុំសាលាខណ្ឌដូនពេញ​ បានរៀបចំនូវកិច្ចប្រជុំសាមញ្ញលើកទី៤១​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ​ អាណត្តិទី២ ក្រោមអធិបតីភាព​ លោក​ ហែម​ អាន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងមានការចូលរួមពីលោក​ លោកស្រីអភិបាលរង​ នាយក​ នាយករង​ សមាជិកក្រុមប្រឹក្សា​ខណ្ឌ​ អធិការរង​ មេបញ្ជាការរងខណ្ឌ​ ចៅសង្កាត់ ប្រធានផ្សារទាំង០៣​ ប្រធានការិយាល័យជំនាញ​ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទទាំងអស់ ។

ក្នុងកិច្ចប្រជុំនោះដែរ ដើម្បីឆ្លងលើរបៀបវារៈមានដូចជា៖

១.​ ពិនិត្យ​ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ។

២.​ ពិនិត្យ​ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១១​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ​ អាណត្តិទី២ ។

៣.​ ពិនិត្យ​ និងអនុម័តសេចក្តីព្រាងការកែសម្រួលសេចក្តីសម្រេច​ ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ​ អាណត្តិទី២ ។

៤.​ ពិនិត្យ​ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តកាងារប្រចាំខែតុលា ឆ្នាំ២០១៧​ របស់រដ្ឋបាលខណ្ឌដូនពេញ ។

៥.​ ពិនិត្យ​ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែតុលា ឆ្នាំ២០១៧​ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី​ បុគ្គលិក​ នៃរដ្ឋបាលខណ្ឌដូនពេញ ។

៦.​ ការងារផ្សេងៗ ។

វឌ្ឍនភាពការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ផងដែរ ៕ស តារា


ចែករំលែក៖