ខេត្តស្វាយរៀង ះ ពិធីប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ ឆ្នាំ២០១៧ នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧បានចាប់ផ្ដើមប្រកួត ហើយ ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច ។
ក្នុងឱកាសនោះដែរក៏មានការចូលរួមពីសំណាក់លោកជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ លោកម៉ែន វិបុល អភិបាលខេត្តនិងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្ត្រីរាជការជាច្រើនរូបទៀតនៅ ទូទាំងខេត្តនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៧ នេះមានទូកចូលរួមប្រណាំងសរុបចំនួន៤៦ទូករួមមានប្រភេទ ទូកប្រពៃណីខ្នាត អន្តរជាតិចំណុះ២២នាក់ចំនួន៤២ទូកនិងប្រភេទទូកក្ដារបីសន្លឹក ចំណុះ៣នាក់ មានចំនួន៤ទូក និងមាន កីឡាករសរុប១.២១៤នាក់ (នារី ០៦នាក់) ៕ យឹម សុថាន