ព័ត៌មានទាន់ហេតុការណ៍៖

ចិនបំបែកការប៉ុនប៉ងធ្វើឃាតកូនប្រុសលោក គីម ជុងណាម

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា ប៉ូលិសចិនបានចាប់ខ្លួនមនុស្សមួយចំនួន ដែលមកពីកូរ៉េខាងជើង ទៅកាន់ទីក្រុងប៉េកាំង ដោយសង្ស័យថា មានគម្រោងសម្លាប់ កូនប្រុសលោក គីម ជុងណាម អាយុ២២ឆ្នាំ ដែលជាក្មួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

សារព័ត៌មាន JoongAng Ilbo របស់កូរ៉េខាងត្បូងបានផ្សាយថា ក្នុងចំណោម ចារបុរសកូរ៉េខាងជើង៧រូប ត្រូវបានចិនចាប់ខ្លួន២រូបដោយចោលប្រកាន់ប៉ុនប៉ងធ្វើឃាត គីម ហានស៊ូល កូនប្រុស លោក គីម ជុងណា ជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលរងការធ្វើឃាតនៅក្នុងអាកាសយានដ្ឋានប្រទេសម៉ាឡេស៊ីនាពេលកន្លងទៅ។

តាមសារព័ត៌មានខាងលើ អ្នកដែលបានចាប់ខ្លួនកំពុងតែត្រូវបានសាកសួរនៅទីតាំងស្ថិតនៅជាយក្រុងប៉េកាំង។ នៅពេលនេះ មនុស្ស៥នាក់ទៀត ត្រូវបានចាប់ខ្លួនដែរឬទេ? នៅពេលនេះក្រសួងការបរទេសចិន មិនទាន់វិភាគពីបញ្ហាខាងលើនៅឡើយ។

ក្នុងពេលជាមួយគ្នានេះ ស្ត្រីពីររូប ដែលជាអ្នកសង្ស័យសម្លាប់លោក គីម ជុងណាម ត្រូវបានកាត់ទោសនៅក្នុងប្រទេសម៉ាឡេស៊ីដោយចោទប្រកាន់ពីបទសម្លាប់ពលរដ្ឋ កាន់លិលិខឆ្លងដែនកូរ៉េខាងជើង គឺ គីម ជុងណាម នៅក្នុងអាកាសយានដ្ឋាន ទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០១៧។

មន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា ស្ត្រីទាំង២នាក់ខាងលើ រងការចោទប្រកាន់ថា បានប្រើប្រាស់សារធាតុគីមី VX នៅក្នុងការសម្លាប់មនុស្សខាងលើ ប៉ុន្តែស្ត្រីទាំង២នាក់មិនបានសារភាពទទួលទោសនោះឡើយ។ ស្ត្រីរងការចោទប្រកាន់ខាងលើធ្លាប់បានបញ្ជាក់ថា ខ្លួនត្រូវបានគេបោកប្រាស់ឲ្យចូលរួមក្នុងការសម្លាប់មនុស្សទាំងមិនដឹងខ្លួន ដោយខ្លួនត្រឹមតែដឹងថា នោះជាកម្មវិធីទូរទស្សមួយប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖