ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រួលខេត្តបានដឹកនាំមន្ត្រីកាំកុងត្រួល សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត រួមជាមួយនឹងនរគបាលសេដ្ឋកិច្ចខេត្តចុះត្រួតពិនិត្យ គ្រឿងកំប៉ុង និងម្ហូបអាហារនៅផ្សារ តាមតូបនីមួយៗ ក្នុងការលក់តាំងពីពណ៌របស់អាជីវករថៃ ដែលបានដាក់លក់តាមតូបនីមួយៗនៅក្នុងថ្ងៃប្រណាំងទូក ង នេះផងដែរ។
លោក គឹម ប្រុស ប្រធានកាំកុងត្រួលបានឲ្យដឹងថា ប្រតិបិតការក្នុងការចុះត្រួតពិនិក្នុងពេលនេះ រកឃើញ ផលិតផលមួយចំនួនដែលខូចគុណភាពនិងផ្ទុកដោយសារធាតុម្យ៉ាង ដែលមានជាតិគីមី ដែលបណ្ដាលប៉ះពាលដល់សុខភាពបងប្អូនខ្មែរយើងដែល ពួគគាត់បានអញ្ចើញមកតាមបណ្តាខេត្តរាជធានីដើម្បីមើលការប្រណាំងទូកនៅក្នុងទឹកដីខេត្តស្ទឹងត្រែងនេះ។
តូបអាជីវកររបស់ជនជាតិថៃ ដែលរកឃើញផ្ទុកដោយសារធាតុគីមីនោះ មានរួមមាន៖ ភ្លៅមាន់៣៥គីឡូក្រាម, ប្រហិត ហួសគុណភាព ៤គីឡូក្រាមកន្លះ, មឹក៣០គីឡូក្រាម និង៣៥ក្រាម, ប្រហិតសាច់ត្រីមានចំនួន៥គីឡូក្រាម, ប្រហិតសាច់គោមានចំនួន១ថង់ប្រហែល២គីឡូក្រាមម្ហូបអាហារទាំងអស់នេះផ្ទុកដោយសារធាតុគីមី។ ក្រោយពីរកឃើញទំនិញគ្រឿងបរិភោមួយចំនួនដែលខូចគុណភាពនៅពេលនេះកម្លាំងរបស់លោកបានដកហូតយកមកកម្ទេចចោលមិនអនុញ្ញាតឲ្យដាក់លក់បន្តទៀតទេ៕
លោកបន្តទៀតថា សូមបងប្អូនអាជីវករទាំងអស់មុននឹងយកមកដាក់លក់ ត្រូវពិនិត្យកាលបរិឆេតថ្ងៃខែ ឆ្នាំឲ្យបានត្រឹមត្រូវជៀសវាងយកគ្រឿងបរិភោគឧបភោគខូចគុណភាពមកលក់ពេលក្រុមការងារ ចុះត្រួតពិនិត្យដកហូត នាំឲ្យខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន នឹងធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋយើងខ្លួនឯងផងដែរ ៕ មាស សុផាត