ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បានស្លាប់ខណៈចេញពីកម្សាន្តនៅមជ្ឃមណ្ឌលរ៉ក

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់ ខណៈចេញពីមកលេងមជ្ឃមណ្ឌលកំសាន្តរ៉ក ហើយបានមកជួលផ្ទះសំណាក់វល្លិ៍មាស ក៏មានអាការ:ស្លេកស្លាំងហើយក៏បានដឹកយកទៅមុនី្ទពេទ្យកាល់ម៉ែតត្រូវបានស្លាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់វល្លិ៍មាស ផ្លូវលេខ ៤៨៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់មានឈ្មោះ បូ សំភី ស្រីអសយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារា៉អូខេ ស្នាក់នៅស្រុកក្រែក ស្រុកត្បូងឃ្មុំ។
បើតាមប្រភពពត៌មានពីនារីជាមិត្តជនរងគ្រោះមានឈ្មោះ មុំ នារតីហៅលីនណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅកន្លែងធ្វើការ និងមិត្តភក្តិទី២ កុយ សុភឿន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាមួយគ្នាស្នាក់នៅកន្លែងធ្វើការបានប្រាប់សមត្ថកិច្ចថា ដោយពួកគាត់ជាមិត្តភក្តិ បានមកដល់ភ្នំពេញ ថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៧ គោលបំណងមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណី ។

ប្រភពបន្តថា នៅពេលយប់មិញ ពួកនាងបានហូបបាយ និងដើរកំសាន្ត លុះដល់ម៉ោង០០និង១០នាទីរំលងអធ្រាត្រ ក៏នាំគ្នាចូលមជ្ឃមណ្ឌលកំសាន្តរ៉ក ហើយលុះដល់ម៉ោង៣និង០០នាទីរំលងអធ្រាត្រ មិត្តគាត់ជនរងគ្រោះមានអាការ:ស្លេកស្លាំងខ្លួនប្រាណ ដោយនឹកស្មានតែគាត់ផឹកស្រវឹងពេក ក៏សន្តិសុខក្នុងមជ្ឃមណ្ឌលកំសាន្តរ៉ក ជួយជូនមកផ្ទះសំណាក់វល្លិ៍មាស បន្ទប់លេខ១២៣ ហើយពេលចូលមកដល់ផ្ទះសំណាក់បានប្រហែល២០នាទី ក៏មិត្តភក្តិគាត់សន្លប់បាត់ មាត់បាត់កហើយក៏ប្រញ្ញាប់ហៅម៉ូតូរ៉ឺកម៉កកង់បីដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត ហើយក្រុមគ្រូពេទ្យបានជួយសង្រ្គោះរហូតទាល់តែម៉ោង៥និង៣០នាទីទៀបភ្លឺ គ្រូពេទ្យក៏បានឆ្លើយប្រាប់ថា អស់លទ្ធភាពសង្រ្គោះហើយ ដោយនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ហើយ ។

ប្រភពពន្តថា ក្រោយមក ក៏ប្ដឹងសមត្ថកិច្ចដើម្បីចុះមកពិនិត្យធ្វើកោសល្យវិច័យពិនិត្យសពរកមូលហេតុដើម្បីឆ្លើយប្រាប់ក្រុមគ្រួសារឲ្យបានច្បាស់លាស់ត្រឹមត្រូវ ។ ប្រភពថា គ្មានអ្នកណាបានប្រព្រឹត្តអ្វីមកលើមិត្តភក្តិ(ជនរងគ្រោះ)នោះទេ។
សពត្រូវគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។ ករណីនេះត្រូវជំនាញអះអាងថា កើតឡើងដោយសារ«មូលហេតុគាំងបេះដូងស្លាប់»៕ ស រស្មី


ចែករំលែក៖