រដ្ឋាភិបាលជប៉ុនបានផ្តល់ជួនយន្តហោះហ្វឹកហាត់យោធា TC-90 ទៅឲ្យហ្វីលីពីនដើម្បី ជួយដល់រដ្ឋាភិបាលទីក្រុងម៉ានីលបង្កើនការយាមលក្បាតការពារដែនសមុទ្រប្រទេសនេះ។
កាលពីខែតុលា ឆ្នាំ២០១៦ ជប៉ុនបានចុះហត្ថលេខាឲ្យហ្វីលីពីន ជួលយន្តហោះ៥គ្រឿងប្រភេទ TC-90 មានតម្លៃសរុប២៨.២០០ដុល្លារ ក្នុងមួយឆ្នាំ ។ មកដល់ខែមីនា ឆ្នាំ២០១៧ ជប៉ុនបានប្រគល់ជូន ២គ្រឿង ហើយនឹងបន្តប្រគល់ជូន៣គ្រឿងទៀតនៅខែមីនា ឆ្នាំ២០១៨។
សារព័ត៌មាន Nikkei Asian Review បានដកស្រង់ព័ត៌មានពីក្រសួង ការពារជាតិ ជប៉ុនបានបញ្ជាក់ថា នៅខែមីនាឆ្នាំ២០១៨ រដ្ឋាភិបាលទីក្រុងតូក្យូ និងផ្តល់ជូនយន្តហោះខាងលើ ដល់ទៅ៥គ្រឿងឲ្យហ្វីលីពីន មិនមែន៣គ្រឿងនោះឡើយ។ នេះជាលទ្ធផលក្រោយពេលសភាជប៉ុន ផ្លាស់ប្តូរច្បាប់ ដោយប្រគល់ឲ្យហ្វីលីពីនទទេ មិនគិតប្រាក់ឡើយ។
រដ្ឋាភិបាលហ្វីលីពីនបានប្រើប្រាស់យន្តហោះយាមល្បាត TC-90 ដែលមានសមត្ថភាពហោះហើរបាលឿនសម្រាប់យាមល្បាតនៅដែនសមុទ្រឆ្ងាយពីច្រាំង ។
ជាមួយគ្នានេះដែរ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ និងដៃគូរបស់លោក CielitoAvancena បានចូលជួបពិភាក្សាជាមួយព្រះចៅអធិរាជជប៉ុនព្រះអង្គម្ចាស់ Akihito នៅរាជវាំងព្រះអធិរាជ ក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងទៅតាមទីភ្នាក់ងារគ្រួសារអធិរាជ បានឲ្យដឹងថា កិច្ចប្រជុំបានបន្តរយៈពេលប្រហែល ២៥នាទីក្នុងអំឡុងពេល ដែលព្រះចៅអធិរាជបានកត់សម្គាល់ថា ប្រជាជនក្នុងតំបន់ជាច្រើនបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមលោកលើកទី២ នៅពេលដែលជប៉ុនបានកាន់កាប់ប្រទេសហ្វីលីពីន អស់រយៈពេលជាង៣ឆ្នាំ។
នៅក្នុងនោះដែរ ប្រធានាធិបតីហ្វីលីពីន បានឆ្លើយតបថា ប្រទេសទាំងពីរ បានជំនះនូវអតីតកាលរបស់ខ្លួន ដើម្បីកសាងទំនាក់ទំនងសហប្រតិបត្តិការ ហើយបានសម្តែងការដឹងគុណចំពោះការបន្តជួយរបស់ជប៉ុន ក្នុងកំឡុងពេលក្រោយសង្គ្រាម៕ ម៉ែវ សាធី