នៅក្នុងកិច្ចពិភាក្សារវាងមន្ត្រី ទទួល បន្ទុកកិច្ចពិភ្សាស្តីពីកម្មវិធីបរមាណូកូរ៉េ ខាងជើង របស់ចិននិងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាជំរុញឲ្យទីក្រុងព្យុងយ៉ាង វិល ត្រឡប់មកពិភាក្សា ដើម្បីបញ្ចប់វិបត្តិ នយោបាយ និងបរមាណូនៅឧបទ្វីបកូរ៉េ ដែលមានកំដៅកាន់តែខ្លាំងឡើង អាច ឈានដល់ផ្ទុះសង្គ្រាមទៅហើយនោះ។
អ្នកតំណាងពិសេសសម្រាប់កិច្ចការ សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Lee Do-hoon បានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយលោក Kong Xuanyou ជំនួយ ការរដ្ឋមន្ត្រីការបរទេសចិន ដែលជាអ្នកចរចាកំពូលសម្រាប់បញ្ហានុយក្លេអ៊ែរផងដែរ នេះបើយោងតាមក្រសួងការបរទេសក្រុងប៉េកាំងបានបង្ហើបឲ្យដឹង។
វាជាជំនួបលើកដំបូងរវាងភាគីទាំង២ ដើម្បីស្វែងរកសន្ដិភាព ស្ថិរភាពលើឧបទ្វីប កូរ៉េ ដែលកំពុងជួបសភាពការណ៍តានតឹង ដោយកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េ ខាងជើង។
សកម្មភាពខាងលើ របស់កូរ៉េខាងត្បូង និងចិនទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាមេរិក។ កន្លងមក សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនសូមស្វាគមន៍ និងសាទរចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង និងចិន ដើម្បីលើកកម្ពស់ចំណងមិត្តភាព របស់ខ្លួន ទោះបីជាមានជម្លោះជុំវិញ ការ ដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលក៏ ដោយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកស្រី Heather Nauertអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើក ឡើងថា ការផ្លាស់ប្តូរនេះបានបើកផ្លូវសម្រាប់ ស្ថិរភាពនយោបាយកាន់តែខ្លាំងឡើង នៅ ក្នុងតំបន់មួយដែលរញ្ជួយ ដោយកម្មវិធី នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោកស្រីបានលើកឡើងនៅក្នុងសន្និ សីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសចិន និងកូរ៉េខាងត្បូងមានទំនាក់ទំនងជិត ស្និទ្ធយើងគិតថា នេះជារឿងល្អសម្រាប់ តំបន់ ជាពិសេសអស្ថិរភាពក្នុងតំបន់ និង អស្ថិរភាពនៅទូទាំងពិភពលោក ដែល ប្រទេសកូរ៉េខាងជើងកំពុងធ្វើ”៕ ម៉ែវ សាធី