ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនអ្នកប្រើប្រាស់សារធាតុញៀន៥នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ និង កម្លាំង អធិការដ្ឋាននគរបាលស្រុកជីក្រែង និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបករណីជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល៣ថ្ងៃ កន្លែងផ្សេងគ្នា ក្នុងខេត្តសៀមរាប រហូតឃាត់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូនមកការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿបបញ្ជូនទៅតុលាការ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់បានជាបន្តបន្ទាប់នោះធ្វើឡើងរយៈពេល៣ថ្ងៃនៅកន្លែងផ្សេងគ្នា គឺថ្ងៃ ថ្ងៃទី០១-០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងលំនៅដ្ឋាន ភូមិដំបូកខ្ពស់ ឃុំតាសៀមស្រុកស្វាយលើ ខេត្តសៀមរាប , ភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និង នៅលំនៅដ្ឋានភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងខេត្តសៀមរាប។

តាមប្រភពពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ឃាត់ខ្លួនជនសង្ស័យ៥ នាក់ ទី១/ ឈ្មោះ ញ៉ ហៀន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប (មានសារធាតុញៀនក្នុងខ្លួន) ០២/ ០៣/ឈ្មោះ មឿង សំណាង ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងខេត្ត សៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ឈ្មោះនួន សំអុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែទីលំនៅ ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប (ចាត់ចែង)( មានសារធាតុញៀនក្នុងខ្លួន) ០៤/ ឈ្មោះគឹម ហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប(ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) និង ទី៥/ឈ្មោះ លន ម៉ាឡៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប(ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) ។

ក្រោយពីឃាត់ខ្លួន កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន ចំនួន១កញ្ចប់ ស្មើនឹងទម្ងន់០,១ក្រាម, ដាវដែក ចំនួន១ ដើម ,ទូរស័ព្ទដៃចំនួន០៤គ្រឿង,ឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ក្រោយឃាតខ្លួនជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿបបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖