ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួនក្នុងករណីពាក់ព័ន្ធថ្នាំញៀន ដោយអនុវត្ដតាមដីការបស់សាលាដំបូងខេត្ដ ។ ករណីចាប់ខ្លួនខាងលើធ្វើឡើង កាលពីវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវចាប់ខ្លួនបានមានឈ្មោះ សុខ ចាន់ធារិទ្ឋិ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០៦ ដ.ក.ច.ខ. ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ ចុះហត្ថលេខដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចោទប្រកាប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រិត្ដិកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបានបន្ដថា ជនត្រូវចោទខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មភាពស្ថិតក្នុងភូមិសាស្រ្ដឃុំព្រៃពួច ។ ក្រោយពីជនត្រូវចោតខាងលើបានសកម្មភាពជួញដូរថ្នាំញៀនរួច ជននេះបានគេចខ្លួនអស់រយៈពេលជាច្រើនខែ ដោយពុំដឹងទៅរស់នៅខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្នដោយរងចាំការកាត់ក្ដី ។ លុះរហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃើញជនត្រូវចោទរូបនេះនៅក្នុងមូលដ្ឋាន ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនជននេះយកមកអធិការដ្ឋាននគរបាលស្រុងដោយអនុវត្ដតាដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបួងខេត្ដចាត់ការបន្ដ ៕ ស្អាងជ័យ


ចែករំលែក៖