ព័ត៌មានទាន់ហេតុការណ៍៖

SCG ប្រកាសលទ្ធផលប្រតិបត្តិការអំឡុងពេល៩ខែដើមឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនអេសស៊ីជី (SCG) បានចេញរបាយការណ៍ស្ដីពីលទ្ធផលប្រតិបត្តិការរយៈពេល៩ខែ ដើមឆ្នាំ២០១៧ ដោយបង្ហាញឲ្យឃើញនូវការធ្លាក់ចុះបន្តិច នៃប្រាក់ចំណេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនក៏ប្រកាសអំពីយុទ្ធសាស្ត្រក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការទូទាំងពិភពលោក ដើម្បីអភិវឌ្ឍការបង្កើតថ្មី និងវិនិយោគលើអាជីវកម្មថ្មី តាមរយៈទុនពាណិជ្ជកម្មលំដាប់ពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងអាជីវកម្មឆ្លើយតបទៅនឹងការវិវត្តន៍ផ្នែកឌីជីថល។

លោក Roongrote Rangsiyopash ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនមុនសវនកម្ម សម្រាប់ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៧ ដោយក្នុងនោះប្រាក់ចំណូលពីការលក់បានកើនឡើង៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំទឹកប្រាក់១២,៨០៣ពាន់លានរៀល (៣,១៧៣លានដុល្លារសហរដ្ឋអាមេរិក) ហើយបើធៀបនឹងត្រីមាសទីពីរវិញ គឺបានកើនឡើង៣ភាគរយដែលលទ្ធផលនេះ ក៏ដោយសារតែការលក់បានច្រើនជាងមុនក្រោមអង្គភាពអាជីវកម្មទាំងអស់។ជាលទ្ធផលប្រាក់ចំណេញក្នុងរយៈកាលនេះមានទំហំ១,៥៥៩ពាន់លានរៀល (៣៨៦លានដុល្លារសហរដ្ឋអាមេរិក) គឺបានធ្លាក់ចុះ១៦ភាគរយបើធៀបនឹងឆ្នាំមុនដោយសារតែទ្រព្យសកម្មជាពន្ធពន្យារនៅត្រីមាសទី៣ឆ្នាំ២០១៦នោះគឺស្មើនឹងទឹកប្រាក់២១៧ពាន់លានរៀល (៥៣លានដុល្លារសហរដ្ឋអាមេរិក) បន្ថែមលើកម្រិតប្រាក់ចំណេញតិចពីឧស្សាហកម្មគីមីដែលបានធ្លាក់ចុះ១១ភាគរយបើធៀបនឹងត្រីមាសមុនដែលនេះគឺដោយសារតែភាគលាភតាមរដូវកាលពីការវិនិយោគកាលពីត្រីមាសមុនមានកម្រិតទាប។

ប្រាក់ចំណេញរបស់SCG ក្នុងរយៈកាល៩ខែដើមឆ្នាំ២០១៧នេះគឺមានចំនួន៣,៥៦៣ពាន់លានរៀល (១,២៣៩លានដុល្លារសហរដ្ឋអាមេរិក) គឺបានធ្លាក់ចុះ៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែមានការប្រកួតប្រជែងខ្លាំងនិងការធ្លាក់ចុះនៃទីផ្សារក្នុងប្រទេសថៃសម្រាប់អាជីវកម្មស៊ីម៉ង់ត៍និងបរិក្ខារសំណង់។ប៉ុន្តែក្នុងរយៈពេលនេះប្រាក់ចំណូលពីផ្នែកលក់វិញបានកើនឡើង៤ភាគរយដោយប្រាក់ចំណូលមានទំហំ៣៩,៨៦៥ពាន់លានរៀល (៩,៨៤៩លានដុល្លារសហរដ្ឋអាមេរិក) ដែលបង្ហាញឲ្យឃើញពីតម្លៃខ្ពស់សម្រាប់សារធាតុគីមី។ប្រាក់ចំណូលពីការនាំចេញគឺមានចំណែក២៧ភាគរយនៃប្រាក់ចំណូលផ្នែកលក់សរុបរបស់SCG ដែលចំនួននេះគឺមានការកើនឡើង៥ភាគរយបៀធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ដោយមានទំហំទឹកប្រាក់២៦,១៧៤ពាន់លានរៀល (២,៦៥៩លានដុល្លារសហរដ្ឋអាមេរិក)។

នៅក្នុងទីផ្សារកម្ពុជាប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនSCG នៅត្រីមាសទី៣នៃឆ្នាំ២០១៧មានទំហំទឹកប្រាក់៣៤២ពាន់លានរៀល (៨៤លានដុល្លារសហរដ្ឋអាមេរិក) ដែលប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។នៅ៩ខែដើមឆ្នាំ២០១៧ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនSCG នៅកម្ពុជាគឺមានទំហំទឹកប្រាក់១,០២៧ពាន់លានរៀល (២៥៤លានដុល្លារសហរដ្ឋអាមេរិក)។

លោកRoongroteបានថ្លែងថា៖“សម្រាប់រយៈកាល៩ខែនៃឆ្នាំ២០១៧ប្រាក់ចំណូលរបស់ក្រុមហ៊ុនSCG ដែលបានមកពីការលក់ផលិតផលនិងសេវាបន្ថែមលើតម្លៃខ្ពស់ (HVA) គឺមានទំហំទឹកប្រាក់១៥,៤៣៦ពាន់លានរៀល (៣,៨១៤លានដុល្លារសហរដ្ឋអាមេរិក) ដែលបានកើនឡើង៧ភាគរយធៀបនឹងឆ្នាំមុននិងមានចំណែក៣៩ភាគរយនៃប្រាក់ចំណូលពីការលក់សរុប។ក្នុងរយៈពេលនេះដែរក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង២៨៣ពាន់លានរៀល (៧០លានដុល្លារសហរដ្ឋអាមេរិក) ឬស្មើនឹង០.៧ភាគរយនៃប្រាក់ចំណូលពីការលក់ទៅលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)។ក្រុមហ៊ុនSCG គាំទ្រលើការបង្កើតថ្មីដោយការតភ្ជាប់កិច្ចសហការផ្នែកR&D ទូទាំងពិភពលោកតាមរយៈមជ្ឈមណ្ឌលបង្កើតថ្មីបើកទូលាយដើម្បីបង្កើតនិងអភិវឌ្ឍរួមគ្នានូវផលិតផលនិងសេវាថ្មីដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនបានកាន់តែលឿននិងប្រសើរជាងមុន៕ វឌ្ឍនា

 


ចែករំលែក៖