ក្លិប Manchester Cityនៅតែបន្តទំរង់ល្អឥតខ្ចោះ យកឈ្នះក្រុមកាំភ្លើងធំ3-1 និងបាននាំមុខកំពូលតារាងចំនួន៨ពិន្ទុបន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យនៅក្នុងទឹកដីរបស់ ក្លិបតោខៀវ Chelsea។
តារា៣ដួង Kevin De Bruyne, Sergio Aguero និង Gabriel Jesusបានរកគ្រាប់បាល់ម្នាក់ មួយគ្រាប់ជួយក្រុមMan Cityទទួលបាន៣ពិន្ទុបន្ថែមទៀតនៅក្នុងទឹកដីរបស់ខ្លួន។
ក្រុមរបស់លោក Pep Guardiola នេះបានទទួល៣១ពិន្ទុក្នុងចំណោម១១ប្រកួតហើយនាំមុខលើក្រុមលេខ២Manchester United រហូតដល់ទៅ៨ពិន្ទុ បន្ទាប់ពីក្រុមរបស់លោក Jose Mourinho រកបរាជ័យនៅក្នុង ទឹកដីរបស់តោខៀវChelseaដោយលទ្ធផល 1-0។
មួយគ្រាប់របស់ក្លិបតោខៀវបានកើតចេញពីការតែតបញ្ចូលទីរបស់កីឡាករអន្តរជាតិ អេស្ប៉ាញ Morataក្នុង នាទីទី៥៥។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី៥ ខែវិច្ចកា ឆ្នាំ២០១៧៖
Austria – Bundesliga | |||||
FT | Austria Wien | 1 – 3 | Mattersburg | View events | More info |
FT | St. Pölten | 1 – 3 | Salzburg |